បទបញ្ជាលេខ៤៤០របស់ប្រធានាធិបតីពូទីន «ព្រួញមួយបាញ់បានសត្វ៣»

ចែករំលែក៖

បទបញ្ជាលេខ ៤៤០ របស់ប្រធានាធិបតីពូទីនដែលទើបតែ ចុះហត្ថលេខា បានធ្វើឱ្យអ៊ុយក្រែនខឹងសម្បាយ៉ាងខ្លាំង ដោយបទបញ្ជានោះជួយឱ្យទីក្រុងមូស្គូ សម្រេចបានគោលដៅជាច្រើនក្នុងពេលតែមួយ។

សារព័ត៌មាន Bạiahao របស់ចិន បានផ្សាយថា បទបញ្ចារបស់ប្រធានាធិបតីពូទីន គឺជាយុទ្ធសាស្ត្រ «ព្រួញមួយបាញ់បានសត្វ៣ » ។ លោកពូទីនចេញបទបញ្ជាអនុញ្ញាតឱ្យពលរដ្ឋអ៊ុយក្រែនទាំងអស់អាចចូលសញ្ជាតិរុស្ស៊ីបានយ៉ាងងាយស្រួល។
កន្លងមក ការចូលសញ្ជាតិរុស្ស៊ីគឺមានបែបបទតឹងតែង ប៉ុន្តែនៅពេលនេះបានផ្តល់លក្ខណៈងាយស្រួល ដើម្បីឱ្យពលរដ្ឋអ៊ុយក្រែននិយាយភាសារុស្ស៊ី។ គោលដៅខាងលើរបស់លោកពូទីន គឺមាន៣យុទ្ធសាស្ត្រ ។
ទី១ គឺដើម្បីជួយដល់ពលរដ្ឋអ៊ុយក្រែននិយាយភាសារុស្ស៊ីអាចចូលសញ្ជាតិរុស្ស៊ីបានងាយស្រួល។ កន្លងមកទីក្រុងមូស្គូបានចោទប្រកាន់រដ្ឋាភិបាលអ៊ុយក្រែនដាក់គំនាបទៅលើពលរដ្ឋនិយាយភាសារុស្ស៊ី ។
ទី២ បទបញ្ជា ៤៤០ នឹងជួយពលរដ្ឋអ៊ុយក្រែនដែលមិនពេញចិត្តនឹងការដឹកនាំរបស់រដ្ឋាភិបាលអ៊ុយក្រែនដែលជិតស្និទ្ធនឹងប្រទេសលោកខាងលិច អាចចូលសញ្ជាតិរុស្ស៊ីបាន។
ទី៣ គឺជាផ្នែកមួយនៅក្នុងការធ្វើឱ្យបែកបាក់អ៊ុយក្រែន។ បច្ចុប្បន្ន មានពលរដ្ឋអ៊ុយក្រែន ៦៥%មិនមានបំណងចាកចេញពីប្រទេសនោះឡើយ។
ក្នុងពេលដែលពលរដ្ឋនៅក្នុងប្រទេសអ៊ុយក្រែនមានសញ្ជាតិរុស្ស៊ី នឹងបង្កផលលំបាកយ៉ាងខ្លាំងដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រង ដឹកនាំប្រទេស ដោយពលរដ្ឋទាំងនោះមិនពេញចិត្តនឹងនយោបាយស្និទ្ធជាមួយប្រទេសលោកខាងលិច ៕ ដោយធីរីណា

...

រូប​ថត​ :​ANTD.VN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print