ភ្នំពេញ : លោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃព្រហស្បតិ៍ ០១ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាបន្ដលើសេចក្ដីព្រាងច្បាប់ស្ដីពីសារពើពន្ធថ្មី កម្រិតអន្តរក្រសួង ក្រោមការដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ រួមមាន ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងរ៉ែ និងថាមពល, ក្រសួងយុត្តិធម៌, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានពន្ធដារ ។
សូមបញ្ជាក់ថា, នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមុិញ អគ្គនាយកដ្ឋានពន្ធដារ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី កម្មវិធីបិទវគ្គបណ្តុះបណ្ដាលស្ដីពី ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ជូនដល់ថា្នក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ ។ ក្នុងនោះក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពក្នុងកម្មវិធី ឆ្នាំ២០២២. នៅសាលាជាតិពន្ធដារ នៃអគ្គនាយកដ្ឋានពន្ធដារ បិទវគ្គបណ្តុះបណ្តាលស្តីពី “ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធជូន លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារ ដែលទទួលបាននីតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយក សម្បទាជានគរបាលយុត្តិធម៌ ដោយមានវត្តមានចូលរួមរបស់ ដ្ឋានពន្ធដារ និង កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ គ្រូបង្គោលនៃក្រសួងយុត្តិធម៌ ថ្នាក់ដឹកនាំអគ្គនាយករង ប្រធាននាយកដ្ឋាន ជាដើម ៕
ដោយ : សហការី