ក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានឡើងទៅកាន់វគ្គ ១/៤ ផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍យូរ៉ូ (Euro) នារីជាមួយនឹងជ័យជម្នះ ២–១ លើក្រុមបែលហ្ស៊ិកក្នុងពូល D កាលពីរាត្រីថ្ងៃសុក្រក្នុងការប្រកួតដែលបានជួយបំបែកកំណត់ត្រាសម្រាប់អ្នកចូលរួមច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។ ហ្វូងមនុស្ស៨,១៧៣នាក់នៅពហុកីឡដ្ឋានញូវយ៉កបានបង្កើនចំនួនអ្នកចូលរួមសរុបនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះដល់២៤៨,០៧៥ដោយបានផ្តួលក្រុមល្អបំផុតកាលពីឆ្នាំ២០១៧ ក្នុងចំនួនអ្នកទស្សនា២៤០,០៥៥នាក់។
ក្រុមបារាំងក្រោមការដឹកនាំរបស់លោកស្រី Corinne Diacre ដែលជាក្រុមមួយក្នុងចំណោមក្រុមខ្លាំងបាននាំមុខនៅនាទីទី៦នៅពេលដែលកីឡាការិនី Kadidiatou Diani តែតបាល់បញ្ចូលទីល្អ។ ក្រុមនារីបែលហ្ស៊ិកបានបន្តវាយបករកគ្រាប់បាល់តាមស្មើវិញនៅនាទីទី៣៦នៅពេលដែលប្រធានក្រុមបែលហ្ស៊ិក Tessa Wullaert បានបញ្ជូនបាល់ឲ្យខ្សែប្រយុទ្ធ Janice Cayman ស៊ុតបញ្ចូលទី។
ការស៊ុតបាល់តាមស្មើដ៏ភ្ញាក់ផ្អើលនោះមិនបានរារាំងបារាំងឡើយ ខណៈតែប៉ុន្មាននាទីក្រោយមកការតែតបាល់បញ្ចូលទី១គ្រាប់ទៀតពីខ្សែការពារកីឡាការិនី Griedge Mbock Bathy បានស្ដារការនាំមុខរបស់ពួកគេវិញមុនចប់តង់ទី។ កីឡាការិនីបារាំងមានឱកាសច្រើនក្នុងតង់ទីពីរ ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បន្ថែមទៀតបានរហូតដល់ចប់ការប្រកួតបារាំងបានយកឈ្នះបែលហ្ស៊ិក២ទល់១។
លទ្ធផលនេះបែលហ្ស៊ិកនៅតែអាចឈានទៅវគ្គចែកពូល ខណៈដែលពួកគេឈរនៅលេខរៀងទី៣ក្នុងពូលមាន១ពិន្ទុតាមពីក្រោយអ៊ីស្លង់ ដែលមុននេះស្មើ ១–១ ជាមួយអ៊ីតាលី។ ចំណែកបារាំងដែលមាន៦ពិន្ទុនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១ក្នុងពូល ប៉ុន្តែអាចមានការព្រួយបារម្ភលើខ្សែប្រយុទ្ធសំខាន់ Marie-Antoinette Katoto ដែលបានរងរបួសនៅដើមតង់ទីមួយ៕ (រូបភាព ៖Reuters/CNA)