ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន (ASEAN Community-Based Tourism Standard) លើកទី៣ ឆ្នាំ២០២៣-២០២៤ និងស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Homestay Standard) លើកទី២ ឆ្នាំ២០២៣-២០២៥

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍ សហគមន៍ទេសចរណ៍និងរកកូទេសចរណ៍ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ពាក្យស្នើសុំវីញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន (ASEAN Community-Based Tourism Standard) លើកទី៣ ឆ្នាំ២០២៣-២០២៤ និងស្តង់ដាផ្ទះស្នាក់អាស៊ាន (ASEAN Homestay Standard) លើកទី២ ឆ្នាំ២០២៣-២០២៥។
ក្រសួងទេសចរណ៍ និងគណះកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ មានសេចក្តីសោមនស្សរីករាយសូមជម្រាបជូន លោក លោកស្រីប្រធានសហគមន៍ទេសចរណ៍ និង អេកូទេសចរណ៍ ម្ចាស់ផ្ទះស្នាក់សហគមន៍ និងប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត ជ្រាបថា លេខាធិការដ្ឋាន អាស៊ាន នឹងផ្តល់ជូនរង្វាន់ជ័យលាភី “ស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ឆ្នាំ២០២៣-២០២៤” និង “ស្ដង់ដាផ្ទះស្នាក់ សហគមន៍អាស៊ាន ឆ្នាំ២០២៣-២០២៥” សម្រាប់ប្រទេសសមាជិកអាស៊ាន ដែលនឹងចែកជ័យលាភី នាឱកាស វេទិកាទេសចរណ៍អាស៊ាន (ATF) លើកទី៤១ នាអំឡុងខែមករា ឆ្នាំ២០២៣ នៅប្រទេសឥណ្ឌូនេស៊ី។

ក្នុងន័យនេះ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេក្ខទេសចរណ៍ សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ម្ចាស់ផ្ទះស្នាក់សហគមន៍ និងប្រធានមន្ទីរទេសចរណ៍រាជធានីខេត្ត អំពីនីតិវិធីនៃការដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងផ្លាកសញ្ញាស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន និងស្តង់ដាផ្ទះស្នាក់សហគមន៍អាស៊ាន ដូចខាងក្រោម៖

* ដំណាក់កាលទី១៖ ខែកក្កដា-សីហា ឆ្នាំ២០២២
បេក្ខភាព អាចដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាទាំងពីរខាងលើដោយផ្ទាល់ទៅ ក្រសួងទេសចរណ៍ ឬតាមរយះមន្ទីរទេសចរណ៏រាជធានី ខេត្ត រៀងរាល់ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ/ តេលេក្រាម៖ ០១៧ ៤២៩ ២៩៤។

ដំណាក់កាលទី២៖ ខែកញ្ញា-តុលា ឆ្នាំ២០២២

គណៈកម្មការវាយតម្លៃ នឹងធ្វើការត្រួតពិនិត្យ និងចុះវាយតម្លៃផ្ទៀងផ្ទាត់ឯកសារពាក់ព័ន្ធ និងស្ថានភាព ជាក់ស្តែងរបស់បេក្ខភាពដែលបានដាក់ពាក្យចូលរួមស្នើសុំវិញ្ញាបនបត្រ និងស្លាកសញ្ញាស្តង់ដាខាងលើ។

ដំណាក់កាលទី៣៖ ខែវិច្ឆិកា ឆ្នាំ២០២២

គណៈកម្មការវាយតម្លៃ នឹងប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ចុងក្រោយ ដើម្បីឈានទៅ ប្រកាសលទ្ធផលជ័យលាភី។

ដំណាក់កាលទី៤៖ ខែធ្នូ ឆ្នាំ២០២២

គណៈកម្មការវាយតម្លៃ នឹងជូនដំណឹងអំពីជ័យលាភីដល់បេក្ខភាពដែលបានស្នើសុំវិញ្ញាបនបត្រ និង ស្ទាកសញ្ញាស្តង់ដាទាំងពីរខាងលើ។
ដំណាក់កាលទី៥៖ ខែមករា ឆ្នាំ២០២៣

បេក្ខភាពជ័យលាភី នឹងឡើងទៅទទួលពានរង្វាន់ជ័យលាភី នាឱកាសវេទិកាទេសចរណ៍អាស៊ាន (ATF) លើកទី៤១ នៅប្រទេសឥណ្ឌូនេស៊ី។

សេចក្ដីដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រីប្រធានសហគមន៍ទេសចរណ៍ និងអេកូ ទេសចរណ៍ ម្ចាស់ផ្ទះស្នាក់សហគមន៍ទាំងអស់ ចូលរួមដាក់ពាក្យស្នើសុំវិញ្ញាបនបត្រ និងផ្លាកសញ្ញាស្តង់ដាខាងលើ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print