នគរបាលស្រុកថ្មគោល​ ឃាត់ខ្លួន​បុរសម្នាក់​តាមដីកាបង្គាប់ឱ្យចាប់របស់តុលាការ​ពាក់ព័ន្ធ​ករណីគ្រឿងញៀន

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បេីយោង​តាមការបញ្ជាក់ពី​លោកវរសេនី​យ៍​ទោ​ សេង​ លុច​ អធិ​ការនគរ​បាលស្រុកថ្មគោល​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​១៥​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ លោកបាន​ដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿ​ង​ញៀន​ រួមជាមួយកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលអន្លង់រុន នៃអធិការដ្ឋាន​នគរ​បាលស្រុកថ្មគោល​ អនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៤៤៨ត.ព្រ ចុះថ្ងៃទី​០៥ខែកក្កដាឆ្នាំ២០២២របស់លោ​ក គឹម ហេងចៅក្រមស៊ើបសួរសាលាដំ​បូងខេត្តបាត់ដំបង ដោយបង្គាប់ឱ្យចាប់ខ្លួនជបត្រូវចោទឈ្មោះរឺន ភារុំភេទប្រុស អាយុ ២៩ឆ្នាំមានទីលំនៅភូមិ គ្រួសឃុំអន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង​ ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិព្រៃផ្តៅឃុំតាគ្រាមស្រុកបាណន់ខេត្តបាត់ដំបង កាលពីថ្ងៃទី១៦ខែឧសភាឆ្នាំ២០២។

លោកអធិការ​ បន្តថា​ ក្នុងប្រតិបត្តិការខាងលេីនេះ​ ធ្វើ​ឡើង​កាលពីវេលាម៉ោង​ ៤រសៀល​ថ្ងៃទី​១៤​ ខែកក្កដា​ម្សិលមិញនេះ​ នៅចំណុច ក្រុមទី០៣ភូមិ គ្រួសឃុំ អន្លង់រុនស្រុកថ្មគោល ខេត្តបាត់ដំបង។

បច្ចុប្បន្ន​ជនត្រូវចោទសមត្ថកិច្ចបាននិងកំពុងរៀបចំកសាងសំណុំ​រឿង បញ្ជូនមកការិយាល័យជំនាញ​នៅ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង ចាត់ការតាមនីតិវិធី ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print