បុរសម្នាក់ធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនស្លាប់ទាំងព្រឹកព្រហាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៥:២៥នាទីព្រឹក នៅចំណុចផ្លូវបំបែកហាងម្លប់ស្វាយ ស្ថិតក្នុងភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូម៉ាកឃ្លីក ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះ ខុង រ៉ាវី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ(គ្មានរបួស)​ នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ឌុបគ្នា​០២នាក់ពីក្រោយគឺ៖១-ឈ្មោះ កែវ​ សំបូរ​ (ហៅ​ សុខឡាង) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ស្លាប់នៅមន្ទីរពេទ្យ)​។ ២-ឈ្មោះ ស៊ីម សុវណ្ណ ភេទប្រុស​ អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម(គ្មានរបួស)ជិះម៉ូតូក្នុងទិសដៅពីកើតទៅលិច) ហើយទាំង០៣នាក់មិនពាក់មួកសុវត្ថិភាពនោះទេ។ អ្នកបើកបរបានប្រេីប្រាស់ល្បឿនលឿនបណ្តាលឱ្យធ្លាក់ឈ្មោះ កែវ សំបូរ ហៅ (សុខឡាង) ហើយក៏ត្រូវរថយន្តកិនតែម្តង ។ រថយន្តកិនជនរងគ្រោះម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ចាម3A-5533 បើកបរដោយឈ្មោះ ប៉ាខូ សុខខេង ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (បើកក្នុងទិសដៅពីជើងទៅត្បូង)។ ករណីនេះបណ្តាលឱ្យស្លាប់ មនុស្សប្រុស០១នាក់ឈ្មោះ កែវ​ សំបូរ​ (ហៅ​ សុខឡាង) ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។
ចំណែករថយន្ត​និងម៉ូតូ​ មិនមានការខូចខាតនោះទេ។មូលហេតុអ្នកបើកបរម៉ូតូ​ ប្រេីប្រាស់ល្បឿនលឿន និងមិនគោរពសិទ្ធិអាទិភាព រីឯអ្នកបើកបររថយន្តបើកបរប្រើប្រាស់ល្បឿនលឿន។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចាប់យកវត្ថុតាងម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿងមករក្សាទុក និងបានឃាត់ខ្លួនអ្នកបើកបររថយន្ត​ជាបណ្តោះអាសន្ន ដេីម្បីកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក​ សាន​ សុភៈ​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ចាម​។
លទ្ធផលធ្វើតេស្តលេីអ្នកបើកបររថយន្ត ឈ្មោះ ប៉ាខូ សុខខេង លទ្ធផល ធ្វើតេស្តជាតិស្រវឹង (គ្មាន) ធ្វើតេស្តសារធាតុញៀន (អវិជ្ជមាន) ៕

...

ដោយ៖អ្នកប្រមាញ់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print