យន្តហោះចម្បាំងរបស់អុីស្រាអែលនៅថ្ងៃទី១៦ខែកក្កដាបានបើកការវាយប្រហារទៅលើគោលដៅនៅតំបន់កាហ្សា ដើម្បីតបតនឹងការវាយ ប្រហារដោយរ៉ុក្កែតពីក្រុមហាម៉ាស់ទៅលើគោលដៅក្នុងទឹកដីអុីស្រាអែល។
កម្លាំងទាហានដែនអាកាសអុីស្រាអែលបានបើកការវាយប្រហារទៅលើទីតាំងរបស់ក្រុមហាម៉ាស់នៅកាហ្សា ក្នុងនោះមានទាំងទីតាំងនៅក្រោមដី និងទីតាំផ្ទុកថាមពលដើម្បីផលិតរ៉ុក្កែត។ ការវាយប្រហារខាងលើ នឹងរារាំងដល់ការផលិតអាវុធរបស់ក្រុមហាម៉ាស់។
តាមការប្រកាសរបស់កម្លាំងទាហានអុីស្រាអែល នៅយប់ថ្ងៃទី ១៦ខែកក្កដា មានករណីវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីតាំងក្នុងប្រទេសអុីស្រាអែល ។ សំឡេងប្រកាសអាសន្នពាក់កណ្តាលយប់ក្នុងទីក្រុង Ashkelon ភាគខាងត្បូងអុីស្រាអែល ដែលក្នុងពេលនោះកម្លាំងអុីស្រាអែលបានវាយស្ទាក់បានមួយគ្រាប់ និង៣គ្រាប់ទៀតធ្លាក់ចំកន្លែងគ្មានមនុស្សរស់នៅ ។
ការវាយប្រហារខាងលើកើតឡើង ក្រោយប៉ុន្មានម៉ោងប៉ុណ្ណោះដែលប្រធានាធិបតីអាមេរិកចូ បៃឌិន បញ្ចប់ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុីស្រាអែល ៕ ដោយធីរីណា
រូបថត : Reuters
រូបថត :TTXVN-VNA
រូបថត : Reuters