ជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកបានដកកាំភ្លើងខ្លីបាញ់២គ្រាប់ ផ្ទុះ១គ្រាប់ រួចជិះម៉ូតូគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ២នាក់ជិះមួយគ្រឿងមិនស្គាល់ម៉ាកប្រភេទអូតូ បានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់២គ្រាប់តែផ្ទុះ១គ្រាប់ ចំណែក១គ្រាប់ទៀតមិនផ្ទុះធ្លាក់នៅលើដី រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០២២ នៅត្រង់ចំណុចស្ពានបឹងតាម៉ាតស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាកប្រភេទអូតូ ដោយមិនដឹងធ្វើដំណើរមកពីណានោះទេ ពេលមកដល់ចំណុចកើតហេតុខាងលើបានដកកាំភ្លើងខ្លីមិនស្គាល់ម៉ាកបាញ់២គ្រាប់តែផ្ទុះ១គ្រាប់ និងមួយគ្រាប់ទៀតមិនផ្ទុះធ្លាក់លើដី រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោលទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានពិនិត្យនៅនឹងកន្លែងកើតហេតុ រួចប្រមូលយកគ្រាប់ទៅរក្សាទុករង់ចាំធ្វើការស្រាវជ្រាវរកជនសង្ស័យដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print