John Stones, Ilkay Gundogan និង Phil Foden ខកខានការប្រកួតឲ្យ Man City មុនរដូវកាលនៅអាមេរិក

ចែករំលែក៖

កីឡាករ៣រូបរួមមាន John Stones, Ilkay Gundogan និង Phil Foden នឹងខកខានការប្រកួតដំណើរទេសចរណ៍មុនរដូវកាលរបស់ក្រុម Manchester City នៅសហរដ្ឋអាមេរិក ដោយសារពួកគេមិនបំពេញតាមលក្ខខណ្ឌតម្រូវ។

 ក្នុងការខកខានការបង្ហាញខ្លួនរបស់កីឡាករទាំង៣រូបខាងលើ ក្លិបមេឃខៀវ Man City មិន បាន ផ្តល់ ព័ត៌មាន បន្ថែមនៅឡើយទេ។ ជំនួសវិញកីឡាករនឹងហ្វឹកហាត់ជាមួយក្រុមអភិវឌ្ឍន៍ដ៏ឆ្នើមរបស់ក្លិបនៅក្នុងប្រទេសក្រូអាតសម្រាប់រដូវកាលមុនរបស់ពួកគេ។

 ក្រុម Man City ត្រូវប្រកួតជាមួយក្រុម Club America និង Bayern Munich នៅអាមេរិក មុនការប្រកួតពានរង្វាន់Community Shield ដោយប៉ះ Liverpool នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

 ជាមួយគ្នានេះកីឡាករ Aymeric Laporte មិន ត្រូវ បាន គេ ដាក់ ឈ្មោះ ក្នុងការប្រកួតមុនរដូវកាល ដែល មាន កីឡាករទាំង២៦នាក់ នោះ ទេ ដោយសារ គាត់ មិន ទាន់បានបំពេញលក្ខខណ្ឌ ពេញលេញរបស់ក្លិប គាត់នឹងបន្តការស្តារនីតិសម្បទារបស់គាត់នៅទីក្រុង Manchester

 កីឡាករចំណូលថ្មីដូចជា Erling Haaland, Kalvin Phillips និង Julian Alvarez ត្រូវបានដាក់បញ្ចូល ហើយ Oleksandr Zinchenko ក៏ត្រូវបានដាក់ឈ្មោះក្នុងក្រុមផងដែរ បើទោះបីជាត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal ក៏ដោយ។

 ចំណែក Nathan Ake ក៏នឹងធ្វើដំណើរផងដែរបន្ទាប់ពី Chelsea ដែលចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើរូបគេ មិនបានបំពេញតាមតម្លៃរបស់ Man City

 គួរបញ្ជាក់ថា ម្ចាស់ជើងឯក Premier League ក្រុម Manchester City គ្រោងនឹងជួបក្រុម Club America នៅ Houston រដ្ឋតិចសាស់នៅថ្ងៃទី២១ ខែកក្កដា និងជួបក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich នៅ Green Bay រដ្ឋ Wisconsin នៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print