បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តបុកបង្គោលភ្លើងស្តុបខ្ទេចរថយន្តមួយកំណាត់មុខ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ទំនងជាស្រវឹងស្រាបានបើករថយន្តយ៉ាងលឿនបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងស្តុបពេញទំហឹង បណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់មុខ សំណាងល្អនៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។
ហេតុករណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលារំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកតូយ៉ូតា RAV4 ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2D-0107 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតមកលិចយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុបានជ្រុលចង្កូតទៅបុកបង្គោលភ្លើងស្តុប ពេញទំហឹងបណ្តាលឲ្យរថយន្តខ្ទេចមួយកំណាត់ សំណាងល្អនៅក្នុងហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យមានអ្នករងរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរ ចុះមកស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចររាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print