ប្រជាពលរដ្ឋជាច្រើនគ្រួសារប្តឹងលោក ឡោក ហ៊ួរ ពាក់ព័ន្ធរំលោភកាន់កាប់ដីរដ្ឋនៅក្នុងស្រុកកៀនស្វាយនិងស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្តាល៖ បន្ទាប់ពីអាជ្ញាធរប្រើធម៌ក្តៅបង្ក្រាបគ្រឿងចក្ររបស់លោក ឡោក ហ៊ួរ ដែលគឃ្លើននៅតែចងចិត្តទន្ទ្រានដីសម្បត្តិរដ្ឋល្មើសច្បាប់រួចមកលោក ម៉ៅ ភិរុណ ​អភិបាលខេត្តកណ្តាលបានចេញ ស.ជ.ណ លេខ៣៦៥ ចុះថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៦បញ្ជាទៅលោកអភិបាលស្រុកស្អាងនិងស្រុកកៀនស្វាយបញ្ឈប់សកម្មភាពឈូសឆាយជីកលើកទំនប់ពីសំណាក់លោក ឡោក ហ៊ួរ និងអ្នកដ៏ទៃផ្សេងទៀតគ្រប់គ្រងមិនស្របច្បាប់។

យោង ស.ជ.ណ ចេញដោយលោកអភិបាលខេត្តកណ្តាលបានបញ្ជាក់ថា «ប្រជាពលរដ្ឋក្នុងស្រុកកៀនស្វាយនិងប្រជាពលរដ្ឋក្នុងឃុំប្រាសាទ ស្រុកស្អាងបានប្តឹងលោក ឡោ ហ៊ួរ» ដូច្នេះហើយទើបលោកអភិបាលខេត្តកណ្តាលចេញ ស.ជ.ណ បញ្ជាទៅលោកអភិបាលស្រុកស្អាងនិងស្រុកកៀនស្វាយបញ្ឈប់ជាបន្ទាន់នៅសកម្មភាពឈួស ឆាយ ជីក លើកទំនប់ពីសំណាក់លោកឡោក ហ៊ួរ និងអ្នកដ៏ទៃផ្សេងទៀតដែលធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រឃុំសំរោងធំ ឃុំគគីរធំ ស្រុកកៀនស្វាយ និងក្នុងឃុំប្រាសាទ ស្រុកស្អាង។ ទន្ទឹមនិងនេះរដ្ឋបាលខេត្តនិងបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីចុះអង្កេតលើដីទំនាស់ជាក់ស្តែងតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំង២ស្រុកខាងលើ។

យោងតាមចំណាត់ការរបស់លោកអភិបាលខេត្តរឿងជំលោះដីធ្លីជាមួយលោក ឡោក ហ៊ួរ អ្នកស្រុកកៀនស្វាយនិងអ្នកស្រុកស្អាងបានមានក្តីសង្ឃឹមយ៉ាងមុតមាំថា ពន្លឺយុត្តិធម៌ កើតមានហើយនៅពេលនេះ តាមរយៈការវះកាត់ដ៌ត្រឹមត្រូវរបស់ថ្នាក់ដឹកនាំខេត្តសម្រាប់រាស្ត្ររងគ្រោះ ។

ប្រជាពលរដ្ឋដែលអះអាងថា ជាជនរងគ្រោះបញ្ហាដីធ្លីដ៏រាំរៃបានបញ្ចេញមតិនិងសំណូមពរដូចៗគ្នាថា បើអាជ្ញាធរស្រុក-ខេត្តពិសេសប្រមុខរដ្ឋាភិបាលគួរតែមានវិធានការដកផ្ទៃដីដែល​មេឈ្មួញ ឡោក ហ៊ួរ ទន្ទ្រានកាន់កាប់មិនស្រប់ច្បាប់ទាំងអស់មកជាសម្បត្តិរដ្ឋវិញដើម្បីទុកឲ្យប្រជាពលរដ្ឋបានចូលនេសាទជាលក្ខណៈគ្រួសារគ្រាន់ចិញ្ចឹមឆ្នាំង៕

IMG_8272

IMG_8273

IMG_8274

IMG_8275

ដោយ៖ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print