បុគ្គលិក៣នាក់របស់ក្រុមហ៊ុនលក់ត្រាក់ទ័រនិងគោយន្តកូបូតាឡើងធ្វើពិដាននៅកន្លែងធ្វើការឆក់ខ្សែភ្លើងស្លាប់១នាក់រងបួស២នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ បុគ្គលិករបស់ក្រុមហ៊ុនកូបូតាលក់ត្រាក់ទ័រនិងគោយន្តសាខាស្រុកមោងប្ញស្សីចំនួន៣នាក់រងការឆក់ខ្សែភ្លើងស្លាប់១នាក់និងរងរបួសធ្ងន់២នាក់ខណៈដែលជនរងគ្រោះបានឡើងទៅជួសជុលពិដានកន្លែងក្រុមហ៊ុនហើយប៉ះនិងតំណខ្សែភ្លើង។

ក្រោយកើតហេតុអ្នករងរបួស២នាក់ត្រូវបានគេដឹកយកទៅសង្រ្គោះជីវិតនៅមន្ទីរពេទ្យដោយឡែកសម្រាប់អ្នកស្លាប់វិញត្រូវបានក្រុមហ៊ុនដឹកសពចេញទាំងយប់យកទៅប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណីយ៉ាងស្ងៀមដោយមានការលាក់បាំងពីសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាន។ ថ្វីត្បិតហេតុការណ៍មានការបិទបាំងក៏ពិតមែនប៉ុន្តែសមត្ថកិច្ចកំពុងនៅបន្តស្រាវជ្រាវនិងស៊ើបអង្កេត។ ក្រុមហ៊ុនក៏បានបិទទ្វារចាក់សោចោលទោះបីសមត្ថកិច្ចទៅទំនាក់ទំនងសាកសួរនាំក៏គ្មានអ្នកចេញមកទទួលខុសត្រូវនោះឡើយ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចទីប្រជុំជនផ្សារមោងប្ញស្សី ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង។

បើតាមប្រភព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ត្រូវបានគេស្គាល់ទី១-ឈ្មោះ ពេជ្រ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅខេត្តប៉ៃលិន(ស្លាប់) ទី២-ឈ្មោះ តេង វ៉ាន់ដា ភេទប្រុស អាយុ២២ឆ្នាំ និងទី៣-ឈ្មោះ លី សេងលីម ភេទប្រុស អាយុ៣០ឆ្នាំ ជនរងគ្រោះទាំង២នាក់ រស់នៅភូមិសួស្តី ឃុំតាលាស់ ស្រុកមោងប្ញស្សី។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា មុនពេលកើតហេតុមានមេឃភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយជនរងគ្រោះទាំង៣នាក់បាននាំគ្នាឡើងធ្វើពិដានក្រុមហ៊ុនដែលលិចធ្លាយ។ ជនរងគ្រោះស្លាប់ឈ្មោះ ពេជ្រ ដែលជាអ្នកឡើងមុនគេតាមជញ្ជើធ្វើពីអាលុយមីញ៉ូម  ចំណែកជនរងគ្រោះ២នាក់ទៀតជាអ្នកកាន់ជញ្ជើ។ នៅពេនោះជនរងគ្រោះឈ្មោះ ពេជ្រ បានឡើងទៅប៉ះនិងតំណខ្សែភ្លើងគេរត់លើពិដានក្រុមហ៊ុនក៏បណ្តាលឱ្យឆក់ធ្លាក់មកក្រោមវិញបណ្តាលឱ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុចំណែក២នាក់ដែលកាន់ជញ្ជើក៏ឆ្លងចរន្តភ្លើងឆក់ដូចគ្នានោះដែរក៏ប៉ុន្តែត្រូវបានគេជួយសង្រ្គោះទាន់ពេលវេលា។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ករណីនេះសមត្ថកិច្ចកំពុងតែទំនាក់ទំនងឱ្យភាគីខាងក្រុមហ៊ុនចូលខ្លួនមកកន្លែងសមត្ថកិច្ចដើម្បីធ្វើការសួរនាំដោះស្រាយ៕

IMG_8728

IMG_8727

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print