ភ្នំពេញ៖ បេីយោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឱ្យដឹងនៅព្រឹកថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលជើងឯក បានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងផ្ដល់ទីតាំងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
ករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង២២និង០០នាទីនៅចំណុចផ្ទះទុកចោល តាមផ្លូវលំ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះថា៖ ជនសង្ស័យ ឈ្មោះ សេង សុផល ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលទូរស័ព្ទ ស្នាក់នៅផ្ទះទុកចោល តាមផ្លូវលំ ស្ថិតក្នុងភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លាចំនួន០២ថង់តូច,សម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ដោយ៖អរុណរះ