ប្រភពព័ត៌មានបានឱ្យដឹងថា រុស្ស៊ីចាប់បានប្រព័ន្ធកាំជ្រួចមីស៊ីល M142 HIMARS របស់ប្រទេសអ៊ុយក្រែនហើយ ។ នៅពេលនេះប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចកំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ពីព័ត៌មានខាងលើ ។
ពេលថ្មីៗនេះ សារព័ត៌មានជាច្រើនបានផ្សាយថា ប្រព័ន្ធមីស៊ីល M142 HIMARS របស់អ៊ុយក្រែន ត្រូវបានកម្លាំងទាហានរុស្ស៊ី និងអ្នកជំនាញកំពុងតែស្រាវជ្រាវពីអាថ៌កំបាំង(បច្ចេកវិទ្យា)នៅខាងក្នុងអាវុធទាំងនោះ ។ នេះបើជាការណ៍ពិត គឺជាព័ត៌មានដ៏អាក្រក់សម្រាប់ប្រទេសលោកខាងលិច ។
តាមប្រភពព័ត៌មានដំបូងគឺផ្សាយចេញពីសារព័ត៌មាន Ruskaya Vesna ហើយក្រោយមកទៀតប្រព័ន្ធផ្សព្វផ្សាយផ្សេងៗដូចជា Moskva, Gazeta.ru, Vzglyad និងសារព័ត៌មានជាច្រើនបានផ្សព្វផ្សាយដូចៗគ្នា។ ប្រព័ន្ធមីស៊ីល HIMARS ត្រូវបានបញ្ជូនទៅកាន់មន្ទីរស្រាវជ្រាវនៃក្រសួងការពារជាតិដើម្បីវិភាគទៅលើបច្ចេកទេសមីស៊ីលខាងលើ។
កន្លងមកក៏មានព័ត៌មានផ្សាយថា កាំភ្លើងធំប្រភេទ CAESAR ផលិតដោយប្រទេសបារាំងក៏ត្រូវបានរុស្ស៊ីចាប់និងរឹបអូសយក។ ប៉ុន្តែក្រោយមកមានព័ត៌មានផ្សាយថា នេះជាព័ត៌មានក្លែងក្លាយ។
កន្លងមកប្រទេសលោកខាងលិច បារម្ភខ្លាចបច្ចេកវិទ្យាអាវុធទំនើបៗរបស់លោកខាងលិចធ្លាក់ចូលក្នុងដៃរុស្ស៊ី។ ដោយពេលនេះមានអាវុធ ជាច្រើនរបស់លោកខាងលិចផ្តល់ទៅឱ្យអ៊ុយក្រែនបានធ្លាក់ចូលក្នុងដៃរុស្ស៊ី ៕ ដោយធីរីណា
រូបថត : Reporter