ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី១៨ ខែកក្កដា ឆ្នាំ២០២២នេះថា៖ ដេីម្បីបង្កេីនសមត្ថភាពជំនាញបន្ថែមទៀក្នុងការងារពន្លត់អគ្គិភ័យនិងសង្រ្គោះ មន្រ្តីនគរបាលអគ្គិភ័យបន្តហ្វឹកហាត់ឱ្យកាន់តែស្ទាត់ជំនាញ។
របាយការណ៍ដដែលបន្តថា ដោយបានគោលការណ៍អនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី លី បួយ ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ នៅព្រឹកថ្ងៃចន្ទទី១៨ ខែកក្កដានេះ បានចាត់លោកវរសេនីយ៍ឯក គឹម ប៊ុនធឿន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្រ្គោះ ដឹកនាំកម្លាំងជំនាញអន្តរាគមន៍ពន្លត់អគ្គិភ័យសរុបចំនួន ១២នាក់មានរថយន្តនិងគ្រឿងបំពាក់ធ្វើការហ្វឹកហាត់អំពីជំនាញបច្ចេកទេសបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ថែមទៀត។
គួរបញ្ជាក់ផងដែរថា ការហ្វឹកហាត់នេះរៀបចំធ្វេីនៅបរិវេណព្រលានយន្តហោះវាលបែកចាន ស្ថិតនៅសង្កាត់រតនៈក្រុងបាត់ដំបង ដែលមានមដូចខាងក្រោម៖
១-បៀវប្រើប្រាស់បច្ចេកទេសរថយន្តពន្លត់អគ្គិភ័យ
២-ហ្វឹកហាត់ជំនាញពន្លត់អគ្គិភ័យ និងការប្រើប្រាស់ទុយោ
៣-របៀបប្រាស់បំពង់អុកស៊ីសែន(Breathing Apparatus)៕
ដោយ៖សហការី