តោះ! មកដឹងតើបាត់ផ្លាកលេខរថយន្តអាចស្នើសុំថ្មីបានទេ ឯកសារអ្វីខ្លះ?

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងនៅរសៀលថ្ងៃ​ចន្ទ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ តើបាត់ផ្លាកលេខរថយន្តអាចស្នើសុំថ្មីបានទេ ឯកសារអ្វីខ្លះ?

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ចម្លើយ៖ អាចស្នើសុំថ្មីឡើងវិញបាន (ទុតិយតា ឬតតិយតា)
ឯកសារតម្រូវ៖
– អត្តសញ្ញាណម្ចាស់ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
– ពាក្យស្នើសុំ (បិទលេខតួ-ម៉ាស៊ីន កាល់ជាក់ស្ដែង)
– បណ្ណសម្គាល់យានជំនិះ (ច្បាប់ដើម)
– ពាក្យបណ្តឹងមានបញ្ជាក់ពី៖
*ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ (ករណីបាត់ផ្លាកលេខរថយន្តម្ខាង)
*អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ (ករណីបាត់ផ្លាកលេខរថយន្តមួយគូ)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print