វត្តចំនួន ០៤ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់​ ទទួលបាន​ទានវស្សា និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ តំណាងលោកនាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាណន់ និងជាប្រធានក្រុមការងារចុះជួយឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រុមការងារចុះជួយឃុំ លោកមេឃុំ លោកស្រីជំទប់ទី១ លោកលោកស្រីប្រធានភូមិ និងសហការី នៅថ្ងៃទី១៧ និងទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ បាននាំយកទានវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ដើម្បីចូលរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ក្នុងរដូវចូលព្រះវស្សា ដែលគង់នៅវត្តចំនួន ០៤ ស្ថិតនៅក្នុងឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង រួមមាន វត្តរំសាយសក់ វត្តស្វាយប្រគាប វត្តបត់សាលា និងវត្តឈើទាល ។

ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងជារៀងរាល់ ឆ្នាំរយៈពេល ៣ខែ ចាប់ពីថ្ងៃ ១រោច ខែអាសាធ ដល់ថ្ងៃ ១៥កើត ខែអស្សុជ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើ ព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

ក្រៅពីរបស់ប្រើប្រាស់ និងម្ហូបអាហារ បងប្អូនខ្មែរក៏បានជាវទានវស្សា ទៅប្រគេន ព្រះសង្ឈផងដែរ ព្រោះយើងមានជំនឿថាពន្លឺទៀន គឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើន ដោយ អំពើល្អ សេចក្តីល្អ ហើយគេត្រូវ រក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេលបីខែ។ មួយវិញទៀតនេះ ជាការជួយដល់វត្តអារាមក្នុងការមានទៀនប្រើប្រាស់ដើម្បីដុតបំភ្លឺនៅពេលយប់ផងដែរ ។

កាយវិការដ៏ថ្លៃថ្លារបស់លោក និងលោកស្រី​ ព្រមទាំងសហការីនាពេលនេះ ពិតជាបានចូលរួមចំណែកជួយទ្រទ្រង់ក្នុងវិស័យពុទ្ធសាសនា ដែលជា សាសនារបស់រដ្ឋយើង៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print