ខេត្តបាត់ដំបង៖បុរសម្នាក់និងក្មេងស្រីសិស្សសាលាចំនួន០៣នាក់បានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។
ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង៤០នាទី ថ្ងៃទី១៨.ខែកក្កដា ឆ្ឆ្នាំ២០២២ នៅត្រង់ចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។
ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកSCOOPY ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ បាត់ដំបង 1AQ .4039 បើកបរដោយក្មេងស្រីសិស្សសាលាជិះចេញពីផ្ទះមានគ្នា០៣នាក់ ភ្លាមនោះក៏មានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាក Kawasaki ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1P.1789 បើកបរដោយបុរសម្នាក់ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុកម៉ូតូសិស្សសាលាពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង០៤នាក់តែម្តង ចំណែកម៉ូតូខូចខាតទាំងសងខាងយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យ រួមនិងសមត្ថកិច្ចជំនាញបានចុះទៅដល់ដឹកបញ្ជូនជនរងគ្រោះទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកមធ្យោបាយទាំងពីរត្រូវបានវាស់វែងរួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖ចន្ទ លីហ្សា