ភ្នំពេញ : គ្មានអ្វីស្មេី នឹងការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាទូទៅជូនប្រជាពលរដ្ឋឱ្យបានល្អ ឆាប់រហ័ស និងទាន់ពេលវេលា ដោយមិនមានការយកលុយ អ្វីដែលយកបេះដូងប្រជាពលរដ្ឋបាន នោះ គឺធ្វេីឯកសាររួចរាល់ហេីយ មិនបាច់ឲ្យគាត់រង់ចាំ ថែមទាំងមានក្រុមការងារយកជូនគាត់ដល់ផ្ទះថែមទៀត ។ នេះជាការថ្លែង ដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី 19 ខែក្ក្កដា ឆ្នាំ 2022។
សូមបញ្ជាក់ថា, នេះហេីយជាការយកចិត្តទុកដាក់បំផុតរបស់លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កាយវិការ នឹងទង្វើដឹកនាំ រៀបចំការងារ ឱ្យមន្ត្រីជួយប្រជាពលរដ្ឋដោយប្រការនេះ គឺជាអំពើល្អ ការងារ – ត្រឹមត្រូវ បម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ នឹងបានជួយសង្គមយ៉ាងធំធេង ក៏ចាត់ទុកថា ជាគំរូដ៏ល្អ ធ្វើអោយប្រជាពលរដ្ឋបានមើលឃើញ គោរព ស្រលាញ់ ពេញចិត្ត ហើយពួកគាត់មិនអាចឃ្លាតឆ្ងាយមនោសញ្ជេតនាពីមន្ត្រីរាជការបានឡើយ។
សកម្មភាពបែបនេះ បានកើតមានជាហូរហែ ដែលមន្ត្រីក្នុងគណបក្សកាន់អំណាច ក្របខណ្ឌទូទាំងប្រទេស បានបំពេញការងាររបស់ខ្លួនជូនប្រជាពលរដ្ឋយ៉ាងល្អប្រពៃ៕
ដោយ : សិលា