អត្តពលិកនិងមន្ត្រីបច្ចេកទេសជាង៣ពាន់នាក់ចូលរួមកម្មវិធីប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំនេះនៅខេត្តកំពត

ចែករំលែក៖

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី២២ខែឧសភាឆ្នាំ២០១៦ ខេត្តកំពតនឹងមានរៀបចំការប្រកួត កីឡាសិស្សមធ្យមសិក្សាឆ្នាំ២០១៥-២០១៦ ដោយរំពឹងថា មានកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសប្រមាណ៣,០៣០នាក់ លើប្រភេទកីឡាចំនួន៦ប្រភេទចូលរួមក្នុងកម្មវិធីប្រកួតនេះ ។ នេះបើតាមការឲ្យដឹងពីលោក ឌួង មានចំរើន ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា សិស្ស-និស្សិត នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦នៅអគារស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ឌូង មាសចំរើន បានបញ្ជាក់ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សាឆ្នាំ២០១៥ – ២០១៦ឆ្នាំនេះមានវិញ្ញាសាកីឡាចំនួន ៦ប្រភេទគឺបាល់ទាត់បុរសមានចំនួន២៥ក្រុមបាល់ទាត់នារី២២ក្រុម , បាល់ទះបុរសមានចំនួន២៤ក្រុម-បាល់ទះនារី២៣ក្រុម បាល់បោះបុរសមានចំនួន២០ក្រុមបាល់បោះនារី១៧ក្រុម, អត្តពលកម្មផ្នែកបុរស មានចំនួន២៥ក្រុមនិង នារី២៤ក្រុម, កីឡាប៉េតង់ផ្នែកបុរសមានចំនួន១០ក្រុមនិងនារីមានចំនួន៩ក្រុម និង កីឡាវាយកូនឃ្លីលើតុបុរសមានចំនួន៥ក្រុមនារី៤ក្រុមសរុបកីឡាទាំង៦ប្រភេទមានអត្តពលិកសរុប៣០៣០នាក់ គឺកីឡាករ ១,៨២២នាក់ កីឡាការិនី១.០៥៨នាក់ស្មើនឹង៤៧ភាគរយនៃអត្តពលិកសរុបរួមជាមួយមន្ត្រីបច្ចេកទេស២៥០នាក់បន្ថែមដើម្បីគ្រប់គ្រងការប្រកួតទៅតាមប្រភេទកីឡានីមួយៗ តាមការបែងចែករបស់គណៈកម្មការរៀបចំការប្រកួត។

លោកបានបន្តទៀតថា ប្រភេទកីឡាបាល់ទាត់មាន៨៣ប្រកួតលេងលើទីលានចំនួន ៣ ,កីឡាបាល់ទះមានចំនួន៧៩ប្រកួតលេងលើទីលានចំនួន ៤ , កីឡាបាល់បោះមានចំនួន៨៤ប្រកួតលេងលើទីលានចំនួន៤,កីឡាប៉េតង់មានចំនួន៦០ប្រកួត និងវាយកូនឃ្លីលើតុមានចំនួន ១៣ប្រកួត ចំពោះកីឡាអត្តពលកម្ម ប្រកួតចាប់ពីថ្ងៃបើករហូតដល់ថ្ងៃបិទ ។

ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាសិស្សមធ្យមសិក្សាដែលឧបត្ថម្ភដោយCell Card នោះ លោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ការប្រកួតកីឡាសិស្សមធ្យមសិក្សានេះមានសារសំខាន់ខ្លាំងណាស់ ពីព្រោះបានធ្វើឲ្យយើងអាចរកឃើញអត្តពលិកវ័យក្មេងនិងមានទេពកោសល្យពីធម្មជាតិបានច្រើន។គួររំលឹកថាមន្ត្រីបច្ចេកទេសទាំង២៥០នាក់មកពីសហព័ន្ធកីឡាជំនាញទាំង៦ប្រភេទកីឡាដោយទទួលស្គាល់និងចុះហត្ថលេខា បញ្ជាក់ត្រឹមត្រូវពីអគ្គលេខាធិការសហព័ន្ធកីឡានីមួយៗ យ៉ាងម៉ឺងម៉ាត់បំផុត។ដោយឡែកអត្តពលិកណាម្នាក់ ហ៊ានបន្លំឬក៏មានការសង្ស័យថាមានភាពមិនប្រក្រតីនោះគណៈកម្មការនឹងចុះពិនិត្យភ្លាមដោយពិនិត្យទាំងឯកសារសិក្សារបស់គេ នាយកដ្ឋានចំណេះទូទៅទៀតផង ។ប៉ុន្តែកីឡាករ-កីឡាការិនីជម្រើសជាតិកំពុងតែសិក្សានៅគឺអាចអនុញ្ញាតឲ្យចូលរួមប្រកួតបាន៕

13181148_683733271780679_1104846657_n

13153240_683733281780678_1357368424_n

13162143_683733285114011_759244946_n

ដោយ៖ សារីម

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print