តំណាងសប្បុរសជនដែលរស់នៅប្រទេសអូស្រ្តាលី ប្រគេនគ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សាដល់ព្រះសង្ឃគង់នៅវត្តចំនួន៧ក្នុងខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង: តំណាងសប្បុរសជនដែលរស់នៅប្រទេសអូស្រ្តាលី បានប្រគេនគ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សាដល់វត្តចំនួន៧ក្នុងខេត្តស្វាយរៀងដែលពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០២២ស្ថិតនៅវត្តសន្តិភាពក្នុងភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

ក្នុងឪកាសនោះក៏មានការនិមន្តចូលរួមពីព្រះគ្រូបញ្ញារតនៈវិជ្ជា ងួន សារិទ្ធ គណៈថ្នាក់កិត្តិយសព្រះសមុហ៍គណៈខេត្ត និងជាព្រះគ្រូចៅអធិការវត្តសន្តិភាព (ហៅវត្តខ្លាហើរ )ព្រះគ្រូចៅអធិការវត្ត លោកតាលោកយាយ តាអាចារ្យ និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ផងដែរ។

ព្រះគ្រូ ងួនសារិទ្ធ ចៅអធិការវត្តសន្តិភាពហៅ (វត្តខ្លាហើរ )បានមានសង្ឃដីការវត្តចំនួន៧ដែលទទួលសប្បុរសជនដែលរស់នៅប្រទេសអូស្រ្តាលីប្រគេនគ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សា
មានដូចជាវត្ត សន្តិភាព វត្តព្រៃឆ្លាក់ វត្ត
ឧប្បល រតនារាម (ហៅវត្តធម្មយុត្តិ) វត្តជម្ពូព្រឹក្សា វត្តត្នោត វត្តភូមិធំ និងវត្តចេក។

ព្រះគ្រូចៅអធិការ  ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលរស់នៅប្រទេសអូស្រ្តាលីក៏ដូចជាពុទ្ធបរិស័ទចំណុះជើងវត្តដែលបានចំណាយថវិការផ្ទាល់ខ្លួនប្រគេនជាគ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សាយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ព្រះសង្ឃដែលគង់នៅវត្ត ដែលជាការរួមចំណែក ដល់ការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ឲ្យសក្តិសមជាសាសនារបស់រដ្ឋ និងជាទីដ្ឋានសម្រាប់គោរពបូជា របស់ពុទ្ធសានិកជនខ្មែរគ្រប់ៗរូបផងដែរ។

ជាចុងបញ្ចប់ព្រះគ្រូ  ចៅអធិការវត្ត ប្រសិទ្ធពរជ័យ សិរីសួស្ដី ជ័យមង្គលចូរកើតមានដល់អស់លោកលោកស្រីដែលរស់នៅប្រទេសអូស្ត្រាលី
និងញាតិញោមទាំងអស់សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនិងសម្ភារ:សិក្សាដែលប្រគេនដល់វត្តទាំង៧ ក្នុងមួយវត្តទទួលបាន
ទឹកត្រី៣យួរ ទឹកស៊ីអីវ៣យួរ ស្ករស២គីឡូ មី១កេះ ទឹកសុទ្ធ១កេះ សៀង១យួរ ទឹកដោះគោ៨កំប៉ុង ត្រីខ២ឡូ  អំបិល១កញ្ចប់ ទឹកម្ទេស២ដប និងបច្ច័យមួយចំនួន។

ចំណែកអង្ករ ដោយវត្តសន្តិភាពទទួល
បាន៩បាវ វត្តជម្ពូព្រឹក្សា១០បាវ វត្តព្រៃឆ្លាក់៨បាវ
វត្តត្នោត៨បាវ វត្តចេក៥បាវ វត្តធម្មយុត្តិ៥បាវនិងវត្តភូមិធំ៥បាវផងដែរ។

គួររំលឹកឡើងវិញថា ទីវត្តអារាម គឺមិនត្រឹមតែបម្រើវិស័យសាសនា ជាទីសក្ការៈបូជារបស់បងប្អូន ពុទ្ធបរិស័ទប៉ុណ្ណោះទេ គឺជាទីកន្លែង ដែលប្រមូលផ្តុំនូវវប្បធម៌ និង ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដែលជាជង្រុកនៃគ្រឹះ អក្សរសាស្ត្រជាតិ អរីយធម៌ វប្បធម៌ខ្មែរយើងតាំងពីយូរណាស់មកហើយ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print