ខេត្តកំពង់ឆ្នាំង÷នៅវេលាម៉ោង៤និង៥០នាទីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ សពជនរងគ្រោះបានរកឃើញ ដោយសពបានអណ្តែតរហូតដល់ហួសកំពង់ចម្លង ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានចំងាយប្រមាណជាង២គីឡូម៉ែត្រពីកន្លែងកើតហេតុ។ សមត្ថកិច្ចស្រង់យកសព ជូនក្រុមគ្រួសារយកទៅធ្វើ បុណ្យតាមប្រពៃណី។
គួរបញ្ជាក់ថា បុរសអ្នកបង់សំណាញ់នៅខ្នងទំនប់បារាំងរអិលជើងធ្លាក់ត្រូវចន្តរទឹកហូរគួចយកទៅបាត់នៅម៉ោង៨យប់ថ្ងៃទី១៨ខែកក្កដាមិនសង្ឃឹមនៅរស់នោះឡើយ។ រហូតមក ដល់ព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ ២០២២ នេះក្រុមគ្រួសារមិនទាន់ឃើញសពជនរងគ្រោះអណ្ដែតទឹកនៅឡើយទេ។
ករណីនេះភ្ញាក់ផ្អើលមួយបានកើតឡើងនៅលើខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដោយសារបុរសអ្នកបង់សំណាញ់ម្នាក់ ខណៈកំពុងបង់សំណាញ់បានរអិលជើងធ្លាក់ចូលចរន្តទឹកហូរកួចខ្លាំង និងបានបាត់ខ្លួនតែម្ដង។ ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង២០និង៣០នាទីយប់ ថ្ងៃទី១៨ ខែកក្ដដា ឆ្នាំ២០២២ នៅចំណុចខ្នងទំនប់បារាំង ស្ថិតនៅក្នុងភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
មន្ត្រីនគរបាលមូលដ្ឋាន និងអាជ្ញាធរនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយពេលកើតហេតុ ១យប់ទៅហើយនៅមិនទាន់រកឃើញជនរងគ្រោះឃើញនៅឡើយ ដោយប្រជាពលរដ្ឋនៅតំបន់នោះកំពុងបន្តស្វែងរក ។ ចំណែកបុរសខាងលើមានឈ្មោះ ហៅក្រៅ អួន អាយុ៣៤ឆ្នាំ មានទីលំនៅក្នុងភូមិចំការតាម៉ៅ ឃុំស្រែថ្មី ស្រុករលាប្អៀរ។ ព័ត៌មាននេះក៏បានដឹងដល់ក្រុមគ្រួសារជនរង គ្រោះហើយផងដែរ ។
.
រហូតដល់ម៉ោងជិត៥ល្ងាចថ្ងៃទី១៩ខែកក្កដាទើប ក្រុមការងារសមត្ថកិច្ច,ប្រជាពលរដ្ឋ និងសាច់ញាតិជនរងគ្រោះរកឃើញសពជនរងគ្រោះនៅឆ្ងាយទីតាំងកើតហេតុប្រហែល២គីឡូម៉ែត្រ ។ សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕