រថយន្តឡិចសុីស LX 470 បុករថយន្តកូរ៉ូឡា ផ្លោងទៅបុកខឿនផ្លូវបន្ថែមបណ្ដាលឱ្យខូចខ្ទេចស្ទើរទាំងស្រុង

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តម៉ាកToyota Corola មួយគ្រឿង ត្រូវរថយន្តLexus LX470 បុកពីចំហៀងផ្លោងទៅបុកខឿនផ្លូវបន្ថែមទៀតបណ្ដាលឱ្យរងការខូចខាតស្ទើរតែទាំងស្រុង ឯអ្នកបើករថយន្តកូរ៉ូឡា បានរងរបួសបែកចិញ្ចើម បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ នៅក្បែរនាគបាញ់ទឹក តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2X-4855 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយវិថីព្រះសីហនុ ពីលិចទៅកើតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកឡិចសុីស LX 470 ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2AF-6265 ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តកូរ៉ូឡាពីចំហៀងពេញទំហឹង បណ្ដាលឱ្យរថយន្តកូរ៉ូឡាខូចខាតចំហៀងខាងស្ដាំនិងខាងមុខខ្ទេចស្ទើរទាំងស្រុង និងធ្វើឲ្យអ្នកបើករថយន្តកូរ៉ូឡា របួសចិញ្ចើមធ្ងន់ផងដែរ ។
ក្រោយកើតហេតុ អ្នកបើកបររថយន្តកូរ៉ូឡាដែលរងរបួស ត្រូវរថយន្តសាមុយដឹកយកទៅព្យាបាលបាត់ទៅ ។ ចំណែករថយន្តទាំងពីរគ្រឿងខាងលើត្រូវបានសមត្ថកិច្ចចាត់ឱ្យតំណាងម្ចាស់រថយន្តទាំងពីរមកធ្វើការសម្របសម្រួលគ្នា ។ ចុងក្រោយភាគីរថយន្តឡិចសុីសLX470 ព្រមចេញថ្លៃខូចខាតឱ្យទៅភាគីរថយន្តកូរ៉ូឡា ដើម្បីបញ្ចប់រឿងនៅនឹងកន្លែង ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print