រថយន្តកូរ៉េបុករថយន្តកុងតឺន័រចតស្ងៀមពីក្រោយ បណ្តាលឱ្យរបួសធ្ងន់ស្រាលមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតបើករថយន្តកូរ៉េមួយគ្រឿងដឹកសម្ភារបានជ្រុលទៅបុករថយន្តកុងតឺន័រដែលចតស្ងៀមតាមចិញ្ចើមផ្លូវ ពីក្រោយពេញទំហឹងបណ្តាលឱ្យអ្នករួមដំណើរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ចំណែកតែកុងរងរបួសស្រាល និងដាច់ទ្រុងរថយន្តធ្លាក់មកក្រៅ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចមុខ រោងចក្រក្រោន តាមបណ្តោយមហាវិថីចោមចៅ(វ៉េងស្រេង) ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកុងតឺន័រមួយគ្រឿងក្បាលពណ៌បៃតងពាក់ស្លាកលេខភ្នំពេញ3A-0184ចតស្ងៀមនៅប្របចិញ្ចើមផ្លូវក្នុងទិសដៅពីកើតទៅលិចនៅចំណុចកើតហេតុខាងលើ ដោយមិនមានដាក់ស្លាកសញ្ញាសម្គាល់ឱ្យបានត្រឹមត្រូវនោះទេ។ លុះមកដល់ម៉ោងកើតហេតុក៏មានរថយន្ដកូរ៉េមួយគ្រឿងដឹកសម្ភារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-5084បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរពីលិចទៅកើតស្របទិសគ្នាក៏ជ្រុលទៅបុករថយន្តកុងតឺន័រពីក្រោយពេញទំហឹង បណ្តាលឱ្យអ្នករួមដំណើរគាបជាប់ក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែកអ្នកបើកបររងរបួសស្រាល ។ ឯទ្រុងរថយន្តក៏បានដាច់ធ្លាក់ចេញមកក្រៅ។ ភ្លាមៗនោះរថយន្តសាមុយបានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print