ភ្នំពេញ៖ អនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង ព្រមទាំងសមាជិក សមាជិកាអនុសាខាកាកបាទក្រហមខណ្ឌបឹងកេងកង នាព្រឹកថ្ងៃពុធ ៧ រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ បានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋចំនួន ៧៧គ្រួសារដែលអញ្ជើញមកពីសង្កាត់ទាំង០៧ ក្នុងខណ្ឌបឹងកេងកង ក្នុងនោះក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
អំណោយចែកជូនដោយក្នុងមួយគ្រួសាររួមមាន ៖
-អង្ករចំនួន ២៥គីឡូក្រាម
-មីចំនួន ១០កញ្ចប់
-ទឹកត្រីចំនួន ១ដប
-ទឹកសុីអ៉ីចំនួន ១ដប
-ជែលចំនួន ១ដប
-ម៉ាស់ចំនួន ១ប្រអប់៕
...
ដោយ៖សហការី