លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំសួរព្រះរាជសុខទុក្ខ សម្តេចព្រះឧត្តមមុនី ជា សំអាង

ចែករំលែក៖

ខេត្តកណ្តាល : លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយបង្គំ និងសួរព្រះរាជសុខទុក្ខ សម្តេចព្រះឧត្តមមុនី ជា សំអាង ព្រះមេគណខេត្តកណ្តាល និង​ជា​ព្រះ​គ្រូចៅ​អធិការ​វត្ត​សុវណ្ណវារី ហៅវត្តព្រែកតាទែន ដែលបានកំពុងសិង និងព្យាបាលព្រះរោគនៅមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃពុធ ៧រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក តាមជួយអភិបាល គ្រងរក្សាការពារថ្វាយព្រះពរចំពោះសម្តេចព្រះឧត្តមមុនី ជា សំអាង សូមសម្តេចប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ រួចចាកអស់រោគាពាធទាំងពួង ព្រះជន្មាទីឃាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់បន្តដឹកនាំវិស័យព្រះពុទ្ធសាសនា នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើនតរៀងទៅ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print