កម្លាំង​នគរបាលស្រុកសង្កែ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនម្នាក់

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០២២នេះថា​៖​ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន​ និងផ្នែកនគរបាលយុត្តិធម៌​ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានចុះអនុវត្តដីការបង្គាប់ឱ្យចាប់ខ្លួនលេខ ៣៧១ដប.ចខ ចុះថ្ងៃទី២៦​ ខែឧសភា ឆ្នាំ​២០២២ របស់លោក ឆែ វីរ:​ និងដីកាលេខ ២១២ តព្រ ចុះថ្ងៃទី០៧​ ខែមេសា ឆ្នាំ២០២២ របស់លោក ឡូញ​ ចាន់ត្រា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង។

របាយការណ៍​ដដែល​បន្តថា​ ករណី​ឃាត់ខ្លួនពិរុទ្ធជន​ខាងលេីនេះ​ បានធ្វេីឡេីង​​នៅវេលាម៉ោង១១ និង១០នាទីព្រឹក​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចក្រុមទី០២ ភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ​ ខេត្តបាត់ដំបង​។

សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាប់ចោទ​ម្នាក់ឈ្មោះ បាន សំបឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស​ ប្រព្រឹត្តនៅចំនុចភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ។

បច្ចុប្បន្ន​ពិរុទ្ធជន​ខាងលេី ត្រូវបានកម្លាំងនគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដេីម្បីចាត់ការតាមផ្លូវច្បាប់ ៕

...

ដោយ​៖អារុណ​រះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print