អគ្គិភ័យបានលេបត្របាក់ផ្ទះបងប្អូនប្រជាពលរដ្ឋចំនួន១ខ្នង នៅស្រុកសន្ទុក មូលហេតុដោយផ្ទុះកំប៉ុងហ្គាស

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២
លោក ឡង គីសឹង អភិបាលស្រុកសន្ទុក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ លោកអធិការស្រុក នាយប៉ុស្តិ៍រដ្ឋបាលឃុំក្រយា លោកមេឃុំបានពាំនាំអំណោយសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកបានយកអំណោយចែកជូនដល់គ្រួសារដែលភ្លើងឆេះផ្ទះនៅស្រុកសន្ទុក ។ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងឈ្មោះ សឿន ម៉ៅអាយុ៤២ឆ្នាំ ប្រពន្ឋឈ្មោះ សន ចន្ថា អាយុ៤០ឆ្នាំ ផ្ទះមានទំហំ០៤ម៉ែត្រ×០៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រកស្បូវ និងទ្រព្យសម្បត្តិមួយចំនួន ត្រូវបានអគ្គីភ័យលេបត្របាក់យកអស់គ្មានសល់.បណ្តាលមកពីផ្ទុះកំប៉ុងហ្គាស នៅភូមិត្រពាំងឬស្សី ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ ។

លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលស្រុកសន្ទុក បានមានប្រសាសន៍ថា ដោយមានការអាណិតអាសូរជាពន់ពេក ដល់ម្ចាស់ផ្ទះដែលភ្លើងឆេះទាំងស្រុងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិទាំងមូល។ ហេតុនេះហើយដោយមានការយកចិត្តទុកដាក់បំផុត ពីថ្នាក់ដឹកនាំជួយដល់គ្រួសារដែលភ្លើងឆេះផ្ទះ ដែលមានជីវភាពខ្វះខាត ដោយយើងផ្តល់ជាអំណោយមនុស្សធម៌ និងជួយពិតប្រាកដ នៅគ្រប់ទីកន្លែង ដោយមិនមានការប្រកាន់នូវនិន្នាការនយោបាយ ពណ៌សម្បុរ សាសនា នោះទេ។ ទីណាមានទុក្ខលំបាក ទីនោះមានសាខាកាកបាទក្រហមកម្ពុជាស្រុកសន្ទុកចុះជួយដល់មូលដ្ឋាន។

គួរបញ្ជាក់ផងដែរថាអំណោយដែលផ្ដល់ជូនដល់គ្រួសារដែលភ្លើងឆេះផ្ទះរួមមាន÷ អង្ករ០៤បេ ទឹកត្រី ០២យួរ ទឹកសុីអុីវ០២យួរ សាប៊ូមួយធុង មី០២កេស ប្រេងឆា០២ដបធំ តង់ចំនួន០១ ចាន០២ឡូ ស្លាបព្រា០២ឡូ កន្ទេលជ័រ០២ និងថវិកាមួយចំនួនផងដែរ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print