រងការរិះគន់ពី គួច ខេវិន រឿងសំពះ ស្រាប់តែឡៅ បញ្ញា ចេញមុខឆ្លើយតបបែបនេះ

ចែករំលែក៖

ភ្នំពេញ៖កន្លងទៅថ្មីៗនេះមានការចាប់អារម្មណ៍ក្រោយពី លោក គួច ខេវិន ដែលជាអ្នកដឹកនាំកម្មវិធី បានចេញមកធ្វើការរិះគន់ចំៗទៅកាន់បុរសឯកកម្ពុជា លោក ឡៅ បញ្ញា ដែលជាបេក្ខភាពតំណាងឱ្យប្រទេសខ្មែរទៅចូលរួមប្រកួតក្នុងកម្មវិធី Mister Supranational ២០២២ នៅប្រទេសប៉ូឡូញ ថាបានជាន់ពន្លិចវប្បធម៌ខ្មែរ ដោយមិនលើកដៃសំពះនៅលើឆាកប្រកួតដូចបេក្ខភាពតំបន់អាស៊ីមួយចំនួន។
តាមរយៈសារបង្ហោះសារលើគណនីផ្ទាល់ខ្លួន លោក គួច ខេវិន បានសរសេរថា ៖ «សម្រាប់ខ្ញុំគឺជាការសោកស្តាយជាអនេកប្បកា និង មានក្តីអាម៉ាស់បំផុត ប្រសិនបើក្នុងនាមជាកូនខ្មែរដែលមានឱកាសបង្ហាញមុខ លើកគ្រវីទង់ជាតិលើវេទិកាអន្តរជាតិ ប៉ុន្តែបែរជាជាន់ពន្លិចនូវអត្តសញ្ញាណវប្បធ៌មជាតិខ្លួន «សំពះ» ហើយលើកជ្រោងវប្បធ៌មបរទេស «Number One» ទៅកាន់គណៈមេប្រយោគ និងអ្នកគាំទ្រទៅវិញនោះ។ តើអ្នកស្អប់វប្បធ៌មលើកម្រាមដៃទាំងដប់សំពះ ហើយស្រឡាញ់ការលើកមេដៃមួយឬយ៉ាងណា? នៅពេលដែលអ្នកលើកជ្រោង គ្របដណ្តប់កាយដោយទង់ជាតិមានរូបមហាប្រាង្គប្រាសាទអង្គរវត្តដ៏អច្ឆរិយនោះ បើដូច្នោះមែនសូមអ្នកកុំតំណាងឲ្យខ្មែរធ្វើអ្វី! ខ្ញុំខ្មាសគេណាស់ ពិសេសខ្មាសមនុស្សនៃប្រទេសជិតខាងដែលជារឿយៗបានលួចយកនូវអត្តសញ្ញាណវប្បធ៌មជាតិខ្មែរទៅធ្វើជារបស់ខ្លួន ហើយយកទៅបង្ហាញនៅលើឆាកអន្តរជាតិថែមទៀត។ ឱ! កូនខ្មែរបើអ្នកមិនថែវប្បធ៌មរបស់ខ្លួន តើផ្ញើឱ្យនរណាជួយថែ?»។បន្ទាប់ពីផ្ទុះការរិះគន់ចំៗមក កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២២ កន្លងទៅ លោក ឡៅ បញ្ញា ដែលជាបុរកឯកតំណាងឱ្យកម្ពុជា ក៏បានចេញមកឆ្លើយតប ដោយបង្ហាញនូវការដឹងកំហុស ព្រមទាំងសរសេរសារសុំការអភ័យទោសពីសំណាក់ប្រជាជនខ្មែរដូចគ្នា។
ទោះជាយ៉ាងណាមុននេះលោក ឡៅ បញ្ញា បានបញ្ជាក់នៅលើបណ្តាញសង្គមផ្ទាល់របស់លោកថា ៖ «ជម្រាបពុកម៉ែបងប្អូនទាំងអស់ជាទីគោរព ខ្ញុំបាទ ឡៅ បញ្ញា ជាបេក្ខជន Mister Supranational Cambodia 2022។ ខ្ញុំបាទសូមលំឱនកាយគោរពដោយម្រាមដៃដប់សំពះដល់ពុកម៉ែបងប្អូនដែលជាពលរដ្ឋខ្មែរទាំងអស់សូមមេត្តាអធ្យាស្រ័យនូវកំហុសឆ្គង ដែលការដើរបង្ហាញក្នុងថ្ងៃផ្តាច់ព្រ័ត្រនៅប្រទេសប៉ូឡូញ រូបខ្ញុំមានការភាន់ភាំងមិនបានលើកដៃសំពះដែលជាទម្លាប់ថ្លៃថ្នូររបស់ជនជាតិខ្មែរយើង។ ការខុសឆ្គងមួយនេះ ខ្ញុំបាទសូមទទួលកំហុសទាំងស្រុងថាខ្ញុំបាទមានការខុសឆ្គងពិតមែន។ សូមពុកម៉ែបងប្អូនមេត្តាទទួលយកការគោរពសូមទោសមួយនេះពីខ្ញុំបាទផងដោយក្តីករុណា។ សូមជូនពរឱ្យពុកម៉ែបងប្អូនដែលជាគ្រួសារខ្មែរទាំងអស់ជួបតែសំណាងល្អគ្រប់ពេលវេលា»៕ក្រោយឃើញការបង្ហោះរបស់ឡៅ បញ្ចាភ្លាមៗបានធ្វើឲ្យទស្សនិកជាច្រើនបសម្តែងការពេញចិត្ត ដោយបានលើកឡើងថា ប្អូនធ្វើបានល្អណាស់គ្មាននរណាល្អគ្រប់១០ទេ សំខាន់ប្អូនធ្វើខុសហើយចេះទទួលខុសគឹជាការប្រសើរណាស់ ៕


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print