​ស្រវឹងស្រា​ជិះ​ម៉ូតូ​លឿន​គេច​រថយន្ត​ដួល​ខ្លួនឯង​របួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​៖​ បុរស​ស្រវឹង​ម្នាក់​បាន​រង​របួសធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​មន្ទីរពេទ្យ​ភា្ល​មៗ​ ខណៈ​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន​ គេច​រថយន្ត​បើក​បញ្ច្រាស់​ទឹ​ស​គ្នា​បណ្តាល​អោយ​ដួល​រង​របួសធ្ងន់​ ។​

​ហេតុការណ៍​នេះ​បាន​បង្គ​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង​៧​ និង​៤០​នាទី​យប់​ថ្ងៃ​ទី​ ៩​ ខែឧសភា​ ឆ្នាំ​ ២០១៦​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ស្ថិត​ក្នុងភូមិ​ ក្រាំង​ដូនតី​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។​

​ជន​រង​គ្រោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ​ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​អាយ​ខន​ ព​ណ៍​ផ្កាឈូក​លាយ​ទឹកក្រូច​ ពាក់​ស្លាក​លេខ​ កំពត​ 1O-​ 2104​ រង​របួស​បែក​មុខមាត់​ សន្លប់​នៅ​ហ្នឹង​កន្លែង​ ចំណែក​រថយន្ត​បង្ករ​ម៉ាក​ ហុ​ី​យ៉ា​ន់​ដាយ​ ព​ណ៍​លឿង​ មិន​ស្គាល់​ស្លាក​លេខ​ បាន​បើក​រត់គេច​បាត់​ស្រមោល​ ។​

​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​តែ​ម្មា​ក់​ឯង​ក្នុង​ល្បឿន​លឿន​ ទឹ​ស​ដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បង្ក​ដែល​ធ្វើ​ដំណើរ​បញ្ច្រាស់​ទឹ​ស​គ្នា​បាន​បត់​ស្តាំ​ភ្លាមៗ​ ធ្វើ​អោយ​ម៉ូតូ​ជន​រង​គ្រោះ​ចាប់​ហ្វ្រាំង​មិន​ទាន់​ដួល​របួស​ខ្លួនឯង​ទៅ​ ។​

​ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​រថយន្ត​របស់​អង្គភាព​ ៧១១​ ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ ឯ​ម៉ូតូ​ត្រូវ​បងប្អូន​ជន​រង​គ្រោះ​ធ្វើការ​ធានា​យក​ទៅ​ផ្ទះ​វិញ​ ៕​

accdient2

accdient1

accdient3

ដោយ៖ សុខា​សែន​ជ័យ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print