​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ដែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​ រួច​ព្យាយាម​បើក​រត់​ តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដេញ​ឃាត់​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​

ចែករំលែក៖

​ភ្នំពេញ​៖​ បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​សូ​ណា​ក្នុង​ល្បឿន​លឿន​ បាន​ជ្រុល​ចង្កូត​ទៅ​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​បាក់​អស់​ចំនួន​៤​ផ្ទាំង​រង​ការ​ខូចខាត​ តែ​សំណាងល្អ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​តាម​ដងផ្លូវ​នោះ​ទេ​ ក្រោយមក​រថយន្ត​បង្ក​បាន​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​នឹង​២០​នាទី​រំលង​អា​ធ្រា​ត​ ឈាន​ចូល​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៦​ នៅ​ចំណុច​មុខ​ផ្សារ​ឡាក់​គី​ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌចំការមន​ ។​

​យោង​តាម​ប្រភព​ព​ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​សូ​ណា​តា​ ព​ណ៍​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AG-9240​ បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ​ ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​ ហើយ​បាន​ព្យាយាម​បើក​រត់​ទាំង​រថយន្ត​បាន​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង​ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​ដេញ​តាម​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ឲ្យ​ចុះ​មក​ឃាត់​រថយន្ត​បង្ក​នោះ​តែ​ម្ដង​ ។​

​ក្រោយមក​សមត្ថកិច្ច​មូលដ្ឋាន​បាន​បាន​រាយការណ៍​ទៅ​ជំនាញ​ឲ្យ​ចុះ​មក​ធ្វើការ​វាស់វែង​ និង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​រាជធានី​ភ្នំពេញ​ រង់ចាំ​ដោះស្រាយ​នា​ពេល​ក្រោយ​ ៕​

IMG_3496

IMG_3490

IMG_3499

IMG_3515

IMG_3507

ដោយ៖ ជី​ម​ ភា​រ៉ា​ ដង្កោ​

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print