(កំពង់ធំ)÷ នៅថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២ ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារទទួលខុសត្រូវឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ។
ក្រុមការងារអនុវត្តតាមបទបញ្ជាបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទ នៅចំណុច ចាប់ពីមាត់ព្រែកអំបែងចែស ដល់ព្រែកពោជ្រៃ ក្នុងភូមិសាស្ត្រ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ទទួលបានលទ្ធផលដូចខាងក្រោម ÷ បង្ករសំណុំរឿងបានចំនួន០១ករណី រុះរើបំផ្លាញចោលវត្ថុតាង នៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៤របាំង ប្រវែង៨០០ម៉ែត្រ ឡុកចំនួន០៨គ្រឿងលបលូចំនួន១២លប បង្គោលចំនួន៦០០ដើម ចាក់លែងត្រីស្រស់ចំរុះចំនួន១៥គីឡូក្រាមចូលទន្លេវិញ ។
ឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល បានសំណូមពរដល់បងប្អូនប្រជានេសាទទាំងអស់ ដែលនេសាទនៅរដូវត្រីពងដែលមានលក្ខណៈទ្រង់ទ្រាយធំ សូមមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមការងារនៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប។ អ្វីដែលព្រួយបារម្ភ ការបំផ្លាញនៅធនធានធម្មជាតិ យើងទាំងអស់គ្នាចូលរួមទប់ស្កាត់ និងការពារ ថែរក្សាឲ្យបានជានិរន្តរ៍។