លោក ឃឹម ហ្វីណង់ សប្បាយចិត្ត ខណះទីបំផុត ផ្លូវបេតុងប្រវែង​ ១,៣៣៨ម៉ែត្រ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់ទទឹងបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ!

ចែករំលែក៖

ខេត្តសៀមរាប : លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប នៅល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ បានថ្លែងថា, ទីបំផុត ផ្លូវបេតុងប្រវែង​ ១,៣៣៨ម៉ែត្រ ដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិថ្នល់ទទឹងបានទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ!

លោកអភិបាលស្រុកលើកថា, ផ្លូវដ៏មានសក្តានុពលមួយខ្សែនឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើគុណភាពជីវិត និងជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិថ្នល់ទទឹង ដែលអាចនឹងប្រែក្លាយភូមិបុរាណដ៏ស្រស់ស្អាតមួយនេះ ឱ្យទៅជាភូមិទេសចរណ៍គំរូមួយទៀតសម្រាប់ឃុំព្រះដាក់ ព្រមទាំងនឹងផ្តល់ឱកាសខាងផ្នែកសេដ្ឋកិច្ចដើម្បីលើកកម្ពស់ជីវភាពនៅក្នុងមូលដ្ឋានរបស់ភូមិទាំងមូលផងដែរ។ 

កំណាត់ផ្លូវបេតុងថ្មីនេះគឺជាផ្នែកមួយនៃផែនការហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រឆ្លងកាត់៣ភូមិរបស់រដ្ឋបាលស្រុក ដែលគ្រោងនឹងបន្តស្វែងរកថវិកាគាំទ្រ ធ្វើយ៉ាងឱ្យមានផ្លូវបេតុងឆ្លងកាត់ភូមិ២ទៀតគឺភូមិថ្នល់បណ្តោយនិងភូមិអូរទទឹង ដើម្បីរុញច្រានឃុំព្រះដាក់ឱ្យក្លាយទៅជាឃុំទេសចរណ៍សម្បូរបែបពេញលេញ និងស្រស់ស្អាតនៅគ្រប់ទីកន្លែង។ 

លោក ឃឹម ហ្វីណង់ អភិបាលនៃគណៈអភិបាល ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបន្តថា, សង្ឃឹមថាថ្ងៃណាមួយ យើងនឹងអាចសម្រេចបាននូវចក្ខុវិស័យប្រែក្លាយឱ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់អភិរក្សមានជីវភាពធូរធារមិនចាញ់អ្នកស្ថិតនៅក្រៅតំបន់ ធ្វើឱ្យពួកគាត់មានមោទភាពដែលបានកើតមក រស់នៅ និងទទួលបានផលប្រយោជន៍ពីតំបន់បេតិកភ័ណ្ឌ ព្រមទាំងកាត់បន្ថយនូវសម្ពាធតានតឹងប្រឈមគ្នារវាងប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ និងការអនុវត្តច្បាប់គ្រប់គ្រងតំបន់អភិរក្សរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាអាជ្ញាធរជាតិអប្សរាផងដែរ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print