ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០២២ លោក នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈប្រចាំការ នៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីពិនិត្យពិភាក្សាវាយតម្លៃពីស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីប្រភេទ អូមីក្រុង BA.5 និងពិនិត្យពិភាក្សាអំពីការត្រៀមលក្ខណៈព្យាបាល ដើម្បីឆ្លើយតបក្នុងករណីមានការផ្ទុះឆ្លងរាលដាលជាយថាហេតុនៃជំងឺកូវីដ-១៩។
កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Zoom) ៕
ដោយ : សិលា
...