ពិភពលោកមានករណីស្លាប់ដោយសារកូវីដ-១៩ ជាង១៤០០នាក់ក្នុងមួយថ្ងៃ

ចែករំលែក៖

ករណីឆ្លងកូវីដ-១៩ នៅតែជាក្តីបារម្ភរបស់មនុស្សជាតិនៅលើពិភពលោក ដោយមានករណីឆ្លងបន្តកើនឡើងនិងអ្នកស្លាប់នៅមានច្រើនក្នុងមួយថ្ងៃៗ។

តាមគេហទំព័រ Worldometers បានផ្សាយថាក្នុងរយៈពេល២៤ម៉ោងកន្លងមក នៅទូទាំងពិភពលោកមានករណីឆ្លងកើនឡើងខ្ពស់ ដោយមានរហូតដល់ទៅជាង ៧៧៤ពាន់នាក់ និងស្លាប់ ១៤១១នាក់។
អាមេរិកគឺជាប្រទេសមានករណីឆ្លងរាលដាលច្រើនជាងគេបង្អស់នៅលើពិភពលោក។ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មានមនុស្ស ១០០,៧១១នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ២៥១នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឱ្យចំនួនករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៩១,៩៤២,៧៤៤ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ១,០៥១,២៣៥នាក់ និងជាសះស្បើយឡើងវិញសរុប ៨៧.១០លាននាក់។ សម្រាប់ចំនួនប្រជាជនសរុបដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក គឺជាង ៣៣២លាននាក់។
មកទល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង៥៩៩លានដូស ក្នុងនោះប្រជាជន២៦០.៧២លាននាក់ (៧៩.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ក៏១ដូសដែរ និង ២២២.៦៨លាននាក់ (៦៧.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print