ខ្សែប្រយុទ្ធក្រុម Borussia Dortmund កីឡាករ Sebastien Haller បានចាកចេញពីជំរុំហ្វឹកហាត់មុនបើករដូវកាលរបស់ពួកគេក្នុងប្រទេសស្វីស បន្ទាប់ពីមានដុំសាច់មួយត្រូវបានរកឃើញនៅក្នុងពងស្វាសរបស់គាត់។ ខ្សែប្រយុទ្ធសញ្ជាតិកូឌីវ័រវ័យ២៨ឆ្នាំរូបនេះបានចូលរួមជាមួយក្រុម Bundesliga ពី Ajax ក្នុងខែនេះ។
ក្លិប Dortmund បានឲ្យដឹងថា Haller បានត្អូញត្អែរថា គាត់មានអារម្មណ៍មិនស្រួលបន្ទាប់ពីការហ្វឹកហាត់កាលពីថ្ងៃចន្ទ ហើយបន្ទាប់ពីការធ្វើតេស្តវេជ្ជសាស្រ្ត “ដុំសាច់ពងស្វាស” ត្រូវបានរកឃើញ។ ការពិនិត្យបន្ថែមទៀតនឹងប្រព្រឹត្តទៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
ខ្សែការពារ Haller បាននិយាយថា “សូមអរគុណអ្នកទាំងអស់គ្នាសម្រាប់សារជាច្រើននៃការគាំទ្រ និងក្តីស្រលាញ់របស់អ្នកចាប់តាំងពីការប្រកាស។ ខ្ញុំ និងគ្រួសារខ្ញុំសូមអរគុណ ឥឡូវនេះខ្ញុំនឹងផ្តោតលើការជាសះស្បើយរបស់ខ្ញុំឱ្យត្រលប់មករឹងមាំឡើងវិញ”។
លោក Sebastian Kehl នាយកផ្នែកកីឡារបស់ Dortmund បាននិយាយថា ដំណឹងនេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលដល់Sebastien Haller និងអ្នកដទៃទៀត។
ក្លិប Dortmund ទាំងមូលសង្ឃឹមថា Sebastien ជាសះស្បើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ហើយយើងអាចឱ្យគាត់ឱបម្តងទៀតក្នុងពេលឆាប់ៗនេះ។ “យើងនឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចរបស់យើងដើម្បីធានាថាគាត់ទទួលបានការព្យាបាលល្អបំផុត” ។
ខ្សែបម្រើ Jude Bellingham របស់ Dortmund និងអតីតមិត្តរួមក្រុម West Ham Haller កីឡាករ Declan Rice ស្ថិតក្នុងចំណោមអ្នកដែលបានបង្ហាញអារម្មណ៍គាំទ្ររបស់ពួកគេផងដែរ។ Bellingham បាននិយាយថា “ចូររឹងមាំឡើង ហើយឆាប់ជាបងប្រុស យើងទាំងអស់គ្នានៅជាមួយអ្នក!”។ ចំណែក Rice បាន និយាយ ថា “ ការ គិត នៅ ជាមួយ អ្នក ប្អូន ប្រុស ខ្ញុំ អធិដ្ឋាន ឲ្យអ្នក ឆាប់ ជា សះស្បើយ” ៕ (រូបភាព ៖ BBC Sport)