ចេកល័ក្ខជាដំណាំអត្តសញ្ញាណមួយសម្រាប់ប្រជាជននៅលើខ្នងភ្នំគូលែនខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ប្រជាជននៅខេត្តសៀមរាបភាគច្រើន ទទួលស្គាល់ថាជាដំណាំចេកល័ក្ខ ជាដំណាំហូបផ្លែមានអត្តសញ្ញាណនៅលើខ្នងភ្នំគូលែន។ ចេកមាន ផ្លែធំៗហើយនៅពេលទុំមានពណ៌ក្រមៅ លាយក្រហមស្រាល និងមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់គួរចង់បរិភោគ។

ទេសចរទាំងឡាយ នៅពេលឡើងទៅកម្សាន្តលើ ភ្នំគូលែន នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលែន ប្រាកដជាស្គាល់ដើមចេកល័ក្ខ។ ផ្លែ របស់វា បានដាក់លក់ជាហូរហែ តាមដងផ្លូវទៅ កាន់តំបន់ខ្នងភ្នំ។

លោក ផាន់ ផុន ប្រធានសហគមន៍ព្រៃធំអន្លង់ធំ ដែលស្ថិត នៅ លើខ្នងភ្នំគូលែននេះបានឱ្យដឹងថា ចេកប្រភេទនេះ គឺជា ប្រភេទ ដំណាំប្រពៃរបស់អ្នកស្រុក ច្រើនតំណមកហើយ។ បច្ចុប្បន្ន ប្រជាពលរដ្ឋលើភ្នំគូលែន និយមដាំចេកល័ក្ខ ព្រោះអាចលក់បាន តម្លៃខ្ពស់។

លោក ផាន់ ផុន បានឱ្យដឹងបន្ថែមថា”ចេកល័ក្ខផ្លែវាពេលទុំ មានរសជាតិផ្អែម និងក្លិនក្រអូប។ គេអាចបរិភោគ វាបានពេលទុំហើយ វាមាន រសជាតិផ្អែមឆ្ងាញ់ខុសពីចេកដទៃ។

តម្លៃចេកល័ក្ខមានតម្លៃថ្លៃជាងចេកផ្សេងទៀត។ នៅតាមផ្លូងឡើងភ្នំគូលែន អ្នកភូមិលក់ចេកល័ក្ខមួយស្ទង ចាប់ពី២៥.០០០ ដល់៣០.០០០រៀល។ បើទិញជាស្និតវិញ តម្លៃមួយស្និត ៤.០០០-៧.០០០ រៀលទៅតាមទំហំ តូចតាមធំ។

សូមបញ្ជាក់ថា ដោយសារកត្តាភូមិសាស្រ្តអំណោយផល សម្រាប់ដំណាំចេកនេះផង ប្រជាពលរដ្ឋ រស់នៅខ្នងភ្នំគូលែន ជាច្រើនគ្រួសារ និយមដាំចេកល័ក្ខ និងម៉្យាងទៀតដំណាំនេះ បានដុះនៅលើខ្នង ភ្នំគូលែន តាំងតែពីយូរលង់មកហើយដែរ៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print