មន្ត្រីសុខាភិបាលប្រចាំនៅច្រកព្រំដែន បង្កើនការត្រួតពិនិត្យសុខភាពអ្នកដំណើរចេញចូល​ ខណៈវិរុសបំប្លែងខ្លួនថ្មី AB4/AB5 កំពុងរាលដាលឆ្លង​ខ្លាំង នៅ​ប្រទេសថៃ

ចែករំលែក៖

ខេត្ត​ឧត្ដរមានជ័យ៖ បន្ទាប់ពី​វិរុសបំប្លែងខ្លួនថ្មី AB4/AB5 កំពុងរាលដាលឆ្លង​ខ្លាំងម្ដងទៀត នៅ​ប្រទេសថៃនោះ​ មន្រ្តីជំនាញសុខាភិបាលរួមទាំងកងកម្លាំងឈរជើងជួរមុខទាំងអស់ ​នៅតែបន្តបង្កើន​ពង្រឹង​វិធានការត្រួត​ពិនិត្យ​​លើ​អ្នក​ដំណើរឆ្លងដែន​គ្រប់រូប​នៅ​តាមច្រកទ្វារព្រំដែន​សំខាន់ៗ ក្នុង​ភូមិ​សាស្រ្តខេត្តឧត្តរមានជ័យ។​ នេះបេី​យោង​តាម​ការ​បញ្ជាក់​ពី​លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ​។

លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឱ្យដឹងទៀតថា​ ក្រុម​ការងារ​មន្រ្តីសុខាភិបាលជួរមុខ ​បច្ចុប្បន្ននៅតែ​ពង្រឹង​វិធាន​ការ​ការពារ​និង​ត្រួតពិនិត្យ​យ៉ាងម៉ត់​ចត់​គ្រប់ពេលនៅតាមច្រកព្រំដែនដែលខ្លួន​បាន​ឈរជើង​ដើម្បី​រឹតបន្តឹង​លើ​ការ​ពិនិត្យ​សុខភាព​របស់​បងប្អូន​អ្នកដំណើរឆ្លងដែនគ្រប់រូប ដោយ​មិន​មាន​ការ​ធ្វេសប្រហែស​នោះ​ឡើយ​ ខណៈករណីវីរុស​បំប្លែងថ្មី​បាន​រាលដាលសារជាថ្មីម្តងទៀតនៅឯប្រទេសថៃនោះ។

លោកប្រធានមន្ទីរសុខាភិបាលខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណីទាំង​អស់នេះ​សម្រាប់​សមត្ថកិច្ច​ជំនាញ​ដែល​ឈរជើង​តាមច្រកព្រំដែនទាំងភាគីកម្ពុជា-ថៃ បាន​សហការណ៍​គ្នា​បាន​យ៉ាងប្រសើរ​ក្នុង​ការ​ត្រួត​ពិនិត្យ​ទៅ​លើករណីនេះ ដោយ​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ ចំពោះពលរដ្ឋអ្នកដំណើរឆ្លងដែនទាំង​សងខាង​ដោយ​ការ​ពិនិត្យលើប័ណ្ណចាក់វ៉ាក់សាំងចាប់ដូសទី២ឡើង ទើបអាច​ឆ្លងដែន​បាន​។ ចំណែក​​​អ្នកដែលពុំទាន់​បានចាក់វ៉ាក់សាំង​ ​ក្រុមការងារមន្រ្តីសុខាភិបាលជួរមុខ​ ​បាន​ផ្តល់ការ​ចាក់វ៉ាក់​ជូន​បងប្អូននៅ​នឹងច្រក​ព្រំដែន​តែម្តង​ ដើម្បី​បង្ការ​ជំងឺឆ្លងផងដែរ។

សូមជម្រាបថា​ កាលពីរសៀលថ្ងៃសុក្រទី២២ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ​ លោក ជា ពិសិដ្ឋ នាយករដ្ឋបាលសាលាខេត្ត ដោយបានការឯកភាពពីសំណាក់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ ដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំជំរុញអនុវត្តសកម្មភាពចាក់វ៉ាក់សាំងកូវីដ-១៩ ប្រកបដោយបរិយាបន្ននៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីពង្រឹង និងជំរុញការអនុវត្តសកម្មភាពនេះឱ្យបានទាន់ពេលវេលាក្នុងខែកញ្ញា ឆ្នាំ២០២២ ព្រមទាំងធានាការអនុវត្តន៍ថវិកាដែលបានផ្ទេស្របតាមនិតិវិធីកំណត់ ក្រោមការរៀបចំឬបស់ ក្រុមកាងារគ្រប់គ្រងគម្រោងលើកកម្ពស់វិស័យសេវាសង្គមនៃអគ្គនាយកដ្ឋានរដ្ឋបាល តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយZOOM៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print