ប្រយ័ត្នបងប្អូន : បុរសជនជាតិនីហ្សេរីយ៉ា​ ម្នាក់ដែលកេីតជំងឺ អ៊ុតស្វា​ បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ​ ចូលមកកាន់ខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ : ប្រសិនបានឃើញ សូមរាយការណ៍មកសមត្ថកិច្ចបន្ទាន់ នេះជាសារបន្ទាន់របស់​ លោក គួច​ ចំរេីន​ ​អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ​ ស្តីពី ករណីបុរសជនជាតិនីហ្សេរីយ៉ា​ ម្នាក់ដែលកេីតជំងឺ អ៊ុតស្វា​ បានរត់គេចពីការគ្រប់គ្រងរបស់អាជ្ញាធរនៃព្រះរាជាណាចក្រថៃ​ ចូលមកកាន់ខេត្តព្រះសីហនុ ។ នេះបើយោងតាមផេក facebook ដែលមានឈ្មោះថា (ប្រជាជនខេត្តព្រះសីហនុ) បានបង្ហោះនៅរសៀលថ្ងៃទី 23 ខែកក្កដា ឆ្នាំ 2022។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានបញ្ជាក់លើផេក facebook របស់លោកនៅរសៀលថ្ងៃនេះយ៉ាងដូច្នេះផងដែរថា, អុតស្វាមកដល់ថៃហើយ ! អាជ្ញាធរថៃកំពុងតាមប្រមាញ់បុរសសញ្ជាតិនីហ្សេរីយ៉ា អាយុ ២៧ ឆ្នាំម្នាក់ ឈ្មោះ Osmond Chihazirim Nzerem ដែលកើតរោគអុតស្វា តែបានបាត់ខ្លួនមិនអាចទាក់ទងបាន – ក្នុងរូប មន្ត្រីពេទ្យក្នុងខេត្តភូកេត សម្អាតខុនដូដែលឈ្មោះ Osmond បានស្នាក់នៅ ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print