ផ្ទះប្រជាពលរដ្ឋស្នាក់នៅ៥១៣ខ្នង ក្នុងសង្កាត់គយត្របែករីករាយសប្បាយចិត្តខណៈបានទឺកស្អាតប្រើប្រាស់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀងមានការសប្បាយរីករាយនិងរំភើបយ៉ាងខ្លាំងដោយលែងមានការខ្វាយខ្វល់ចំពោះសុខភាពរបស់គាត់ខណៈដែលអាជ្ញាធរខេត្តបានឆ្លើយតបនិងសំណូមពររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើងនៅក្នុងវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងស្វាយរៀង កាលពីកន្លងមកដោយបានភ្ជាប់បណ្ដាញទឹកស្អាតជូនដល់ពួកគាត់ប្រើប្រាស់ផងដែរ។

លោក វណ្ណាក់ អាយុ៣៩ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងសង្កាត់គយត្របែក ក្រុងស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះថា រូបគាត់និងប្រជាពលរដ្ឋមានការសប្បាយចិត្តដោយបានប្រើប្រាស់បណ្ដាញទឹកស្អាតរបស់រដ្ឋខណៈដែលពីមុនមិនមានទឺកស្អាតទេគឺមានតែទឹកអណ្ដូងនិងទឹកស្រះប្រើប្រាស់ជាប្រចាំក្នុងជីវភាពរស់នៅ។

លោក វណ្ណាក់ បន្តទៀតថា ប៉ុន្តែដោយមានការធ្វើវេទិការសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក៏ដូចជាអាជ្ញាធរខេត្តនាពេលកន្លមកដោយប្រជាពលរដ្ឋបានសំណូមពរឲ្យភ្ជាប់បណ្ដាញទឹកស្អាតជូនដល់ពួកគាត់សម្រាប់ប្រើប្រាស់នោះគឺទទួលបានការឆ្លើយតបដូចបំណងដោយនៅព្រឹកថ្ងៃទី១០ខែឧសភាឆ្នាំ២០១៦ដោយអាជ្ញាធរខេត្ត បានភ្ជាប់បណ្ដាញទឹកស្អាតជូនដល់ពួកគាត់សម្រាប់ប្រើប្រាស់ក្នុងជីវភាពរស់នៅដោយឈប់ខ្វល់ពីបញ្ហាសុខភាពទឹកមិនស្អាតទៀតហើយ។

ប្រជាពលរដ្ឋក្នុងសង្កាត់គយត្របែកក្រុងស្វាយរៀង សូមថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តក៏ដូចជាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ពិសេសប្រមុខថ្នាក់ដឹកនាំរាជរដ្ឋភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សូមបញ្ជាក់ថា គម្រោងភ្ជាប់បណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋនៅក្នុងសង្កាត់គយត្របែកនេះ ចែកចេញជា២ជំហាន និងមានប្រវែងសរុប ៨.២៣៩ម៉ែត្រ និងផ្ដល់ជូនអ្នកប្រើប្រាស់សរុបប្រមាណ ៧៣០គ្រួសារ ស្មើនឹង ៣.០៣៦នាក់ ៕

13151528_665973233551483_1768541514481037249_n

13124596_665973250218148_5150662638308789030_n

13103366_665973173551489_4937287887226318416_n

13094398_665972583551548_8032166454430676768_n 12036470_665972650218208_8584467601337581608_n

ដោយ៖ យឹម សុថាន

1111

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print