តំណាង លោក ឃួង ស្រេង អញ្ជើញក្នុងពិធីបើកសម្ពោធគម្រោងលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា (La Maison Plaza) របស់ក្រុមហ៊ុន ខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី

ចែករំលែក៖

 

ភ្នំពេញ : នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើគចូលរួមជាតំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក្នុងពិធីបើកសម្ពោធគម្រោងលំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា (La Maison Plaza) របស់ក្រុមហ៊ុន ខេមបេស្ទេត មេនេចម៉ិន ខូអិលធីឌី ដែលមានទីតាំងស្ថិតនៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា, លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា, ការបើកសម្ពោធគម្រោងនេះគឺបានឆ្លុះបញ្ចាំងឱ្យឃើញអំពីភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាក់ទាញការវិនិយោគ និងបង្កើតកាល្លានុវត្តភាពផ្នែកធុរកិច្ច ជាពិសេសគឺការខិតខំបង្កើនជំនឿទុកចិត្តជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន សំដៅរួមចំណែកជំរុញឱ្យមានកំណើនសេដ្ឋកិច្ច បង្កើតការងារ កាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋ និងអភិវឌ្ឍរាជធានីភ្នំពេញ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងទៀតថា, គម្រោងអភិវឌ្ឍន៍លំនៅឋាន ឡាម៉េហ្សុង ផ្លាហ្សា ក៏នឹងក្លាយជាជម្រើសថ្មីបន្ថែមទៀត សម្រាប់បំពេញតម្រូវការទីផ្សារអចលនទ្រព្យជូនបងប្អូនប្រជាពលរដ្ឋខ្មែរផងដែរ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print