មីយ៉ាន់ម៉ាប្រហារជីវិតមនុស្ស៤នាក់ ក្នុងនោះក៏មានសម្ព័ន្ធមិត្តរបស់លោកស្រីអោងសាន ស៊ូជី ផងដែរ

ចែករំលែក៖

នៅថ្ងៃទី២៥ខែកក្កដានេះ ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានផ្សាយថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រហារជីវិតសកម្មជន ប្រជាធិបតេយ្យដោយចោទប្រកាន់ពីបទភេរវកម្ម។ នេះជាការប្រហារជីវិត លើកដំបូងមិនធ្លាប់មានរយៈពេល ជាច្រើនទសវត្សកន្លងមក។

កាសែត Global New Light of Myanmar បានឱ្យដឹងទៀតថានៅក្នុងចំណោមអ្នកដែលត្រូវបានប្រហារជីវិតខាងលើ ក្នុងនោះរួមមាន សកម្មជនប្រជាធិបតេយ្យដ៏លេចធ្លោលោក Kyaw Min Yu រួមទាំងអតីតសមាជិកសភា និងជាតារា hip-hop លោក Phyo Zeya Thaw ផងដែរ។
បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋមីយ៉ាន់ម៉ាខាងលើដដែលបានបញ្ជាក់ឱ្យដឹងថា សកម្មជនទាំង៤នាក់ខាងលើត្រូវបានចោទប្រកាន់នៅក្រោមច្បាប់ប្រឆាំងភេរវកម្ម និងក្រមព្រហ្មទណ្ឌ។ សារព័ត៌មានរ៉យទ័របានផ្សាយថា កន្លងមក ភាគច្រើនមីយ៉ាន់ម៉ាប្រហារជីវិតដោយព្យួរ.ក។
សមាគមជួយដល់អ្នកទោសនយោបាយ(AAPP) នៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា ការប្រហារជីវិតចុងក្រោយបង្អស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាគឺនៅឆ្នាំ១៩៨០ ។
មីយ៉ាន់ម៉ាធ្លាក់ក្នុងស្ថានភាពអាសន្នចាប់តាំងពីការធ្វើរដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ។ តាំងពីពេលនោះមក អំពើហិង្សាបានរាលដាលនៅទូទាំងប្រទេស ដោយការធ្វើបាតុកម្មប្រឆាំងនឹងការដឹកនាំដោយយោធា ៕ ដោយធីរីណា

...

រូប​ថត​ :​ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print