ភ្នំពេញ : សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច ជាប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌។ នេះបើយោងតាមអនុក្រឹត្យ ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា ដែលអង្គភាព មជ្ឈមណ្ឌល ព័ត៌មាន “នគរវត្ត” ទទួលបាន នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ហើយសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏ចុះហត្ថលេខានៅថ្ងៃនេះផងដែរ ។
រាជរដ្ឋាភិបាលសម្រេច:
មាត្រា១ ៖ តែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អត្តលេខ ៥៥៥៥៦ ពីអគ្គាធិការរង នៃអគ្គាធិការដ្ឋាន ទៅជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួល បន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហឹត្ថលេខាតទៅ ៕
ដោយ : សិលា