សារព័ត៌មាន Global Times បានដកស្រង់សម្តីមន្ត្រីសុខាភិបាលចិនដែលបានឱ្យដឹងថា ពលរដ្ឋចិនមានកំណើនយឺតមកវិញនៅក្នុងឆ្នាំ២០២៥ ។
តាមតួលេខស្តីពីទារកកើតនៅក្នុងប្រទេសចិនដែលបានប្រកាសនៅថ្ងៃទី២៤ខែកក្កដា បង្ហាញឱ្យឃើញថា នៅក្នុងឆ្នាំ២០២១មានទារកកើតមកតិចបំផុតមិនធ្លាប់មានជាច្រើនទសវត្សកន្លងមក នៅក្នុងខេត្តមួយចំនួន។
តាមសារព័ត៌មាន Global Timesបានឱ្យដឹងថា ជាលើកដំបូងក្រោយរយៈពេលជិត៦០ឆ្នាំ ចំនួនទារកកើតមកនៅក្នុងខេត្តហៃណាន់ ភាគកណ្តាលប្រទេសចិន បានថយចុះ ៥សែននាក់ ។ ចំណែកនៅក្នុងខេត្តក្វាងទុងវិញ មានពលរដ្ឋថយចុះដល់ទៅជិត១លាននាក់ ។
លោក Yang Wenzhuang ប្រធាននាយកដ្ឋានទទួលបន្ទុកពីកំណើនប្រជាជននៃក្រសួងសុខាភិបាលបានលើកឡើងថា ចំនួនពលរដ្ឋចិននឹងចាប់ផ្តើមថយចុះក្នុងដំណាក់កាលពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ។
នៅក្នុងឆ្នាំ២០២១ ចិនក៏បានផ្លាស់ប្តូរច្បាប់មួយចំនួនអនុញ្ញាតឱ្យគ្រួសារនិមួយៗអាចបង្កើតកូនបានដល់ទៅ៣នាក់ ។ ប៉ុន្តែការផ្លាស់ប្តូរនោះមិនមានប្រសិទ្ធភាពនោះឡើយ ដោយសារតែសម្ពាធក្នុងការរស់នៅស៊ីវិល័យ ប្រាក់ចំណាយប្រចំាថ្ងៃកើនឡើង ទើបធ្វើឱ្យយុវវ័យមិនសូវចង់បានកូនច្រើន ។
អង្គការសហប្រជាជាតិបានប្រកាសថា នៅក្នុងឆ្នាំ២០២៣ឥណ្ឌានឹងមានប្រជាជនច្រើនជាងចិនទៅទៀត ក្លាយទៅជាប្រទេសដែលមានពលរដ្ឋច្រើនបំផុតលើពិភពលោក៕ ដោយធីរីណា
រូបថត : Reuters