អ្នកទេសចរបរទេសម្នាក់បានស្លាប់ក្នុងពេលកំពុងហែលទឹកលេងនៅលើភ្នំគូលេន

ចែករំលែក៖

សៀមរាប៖ បុរសទេសចរ ជាជនជាតិម៉ុងហ្គោលីម្នាក់ បានលង់ទឹកស្លាប់ ក្នុងខណៈដែលគាត់កំពុងហែលទឹកលេង នៅលើភ្នំគូលេន។

មន្រ្តីនគរបាលប៉ុស្តិ៍រដ្ឋបាល ខ្នងភ្នំ បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១២ នឹង ៣០នាទី នៅចំណុចទឹកធ្លាក់ជាន់ទីបី ស្ថិតក្នុងភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្ដសៀមរាប ។ ប្រភពដដែលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ GANZORIG MYAGMARDORJ ភេទ ប្រុស កើតថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ១៩៩៦  ជាអ្នកទេសចរ ជនជាតិម៉ុងហ្គោលី(MONGOLIA) ដែលកាន់លិខិតឆ្លងដែនលេខ E 2778114 ។

មន្ត្រីនគរបាលប៉ុស្តិ៍ខាងលើបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានមកលេងទឹកធ្លាក់ព្រះអង្គធំជាមួយមិត្តភក្តិម្នាក់ទៀតដែលកាន់លិខិតឆ្លងដែន E 3056972 ឈ្មោះ OYUNTSENGEL MOHTOJIYGIC កើតថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ១៩៧៨ ជាមួយនឹងអ្នកបើក Pass App ឈ្មោះ រឿន រ៉ា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ខេត្តសៀមរាប។ ពេលមកដល់ចំណុចទឹកធ្លាក់ពួកគេទាំងបីនាក់បានលេងទឹកជាមួយគ្នា បន្ទាប់ពីលេងបាន១៥នាទី ជនរងគ្រោះក៏បានជួយមិត្តភិក្ដស្រីមកទុកនៅមាត់ច្រាំងម្ខាង រួចក៏បានបបួលអ្នកបើក Pass App ហែលឆ្លងទៅច្រាំងម្ខាងទៀត ។ ពេលហែលទៅដល់ចំណុចផ្ទាំងថ្មដែលមានទឹកជ្រៅជនរងគ្រោះមានសភាពអស់កម្លាំងហើយក៏តោងផ្ទាំងថ្មតែដោយសារផ្ទាំងថ្មមានសភាពស្លែកាន់រអិលធ្វើឲ្យជនរងគ្រោះតោងមិនជាប់ក៏លិចទៅក្នុងទឹក ។ចំណែកអ្នកបើក Pass App ខំព្យាយាមស្រវាជួយចាប់ដៃជនរងគ្រោះតែចាប់មិនទាន់ដោយសារខ្លួនស្ថិតនៅក្នុងសភាពអស់កម្លាំងដែរហើយក៏បានស្រែកឲ្យភ្ញៀវទេសចរដទៃទៀតជួយរាវរកជនរងគ្រោះតែរកពុំឃើញ ។

លុះដល់វេលាម៉ោង ១៣ នឹង១៥នាទី ទើបរាវរកជនរងគ្រោះឃើញសាកសពជនរងគ្រោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print