( ថៃ)តាមសេចក្ដីរាយការពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែលថាកាលពីថ្ងៃទី២៥កក្កដា២០២២ កម្លាំងសមត្ថកិច្ចការពារព្រំដែនរបស់ថៃជាច្រើនគោលដៅ ក្នុងភូមិសាស្រ្តខេត្តស្រះកែវ ដោយមានកម្លាំងទាហានប្រាណអង្គភាពទី១២ អង្គភាពចំពោះកិច្ចទាហានជើងគោកទី១១១ ស្រុកតាព្រះយ៉ា នឹងសមត្ថកិចកចទាហានប្រាណអង្គភាពទី១៣ បានចាត់កម្លាំងដើរល្បាត ត្រួតពិនិត្យ ដើម្បីការពារនឹងទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ បរិវេណព្រំដែនថៃ-កម្ពុជា ក្នុងភូមិសាស្រ្តស្រុកអារញ្ញ នឹងស្រុកតាព្រះយ៉ា របស់ខេត្តស្រះកែវ តាមវិធានការការពារនឹងគ្រប់គ្រងការរាត្បាតរបស់ជម្ងឺកូវីដ-១៩ រួមទាំងជម្ងឺអុតស្វាផងដែរ។ប្រភពបន្តថាៈសមត្ថកិច្ចថៃល្បាតនឹងត្រួតពិនិត្យនិងភូមិសាស្រ្តទទួលខុសត្រូវ ក៏បានជួបប្រទះមនុស្សគួរឲ្យសង្ស័យ ស្របពេលដើរមកតាមច្រករបៀងទើបហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ នឹងបានប្រទះឃើញពលករខ្មែរចំនួន៣៩នាក់ ក្រោយធ្វើការឆែកឆេរ សមត្ថកិច្ចថៃបាននាំខ្លួនយកទៅសួរនាំបន្ថែម នឹងបញ្ជូនខ្លួនពលករខ្មែរទាំងអស់យកទៅដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖វណ្ណា