អង្គការ​សុខភាព​ពិភពលោក​អំពាវនាវ​ឲ្យ​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​ប្រឆាំង​នឹង​វីរុស​អុត​ស្វា​ មាន​ករណី​ឆ្លង​ជាង ១៦,០០០នាក់​ពី​ប្រទេស និង​ដែនដីចំនួន ​៧៥ និង​មាន​ករណី​ស្លាប់ ​៥​នាក់

ចែករំលែក៖

​WHO៖ អង្គការ​សុខភាព​ពិភពលោក​បាន​និយាយ​ថា ​មាន​ករណី​ឆ្លង​ជាង ១៦,០០០នាក់​ពី​ប្រទេស និង​ដែនដីចំនួន ​៧៥ និង​មាន​ករណី​ស្លាប់ ​៥​នាក់​។ ​ទិន្នន័យ​ទទួល​បាន​ពី​មជ្ឈមណ្ឌល​គ្រប់គ្រង និង​បង្ការ​ជំងឺឆ្លង​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី​២០ ខែ​កក្កដា ប្រទេស​អេ​ស្ប៉ា​ញ​បាន​បញ្ជាក់​ករណី​ឆ្លង​ច្រើន​ជាង​គេ​បំផុត​ដល់ ៣,១២៥​នាក់។ ​ចំនួន​នេះ​ខ្ពស់​ជាង​សហរដ្ឋអាមេរិក​ដែល​មាន ២,៨៩០​ករណី, អាល្លឺម៉ង់ ២,២៦៨​ករណី និង​បារាំង ១,៥៦៧​ករណី​។

សូមបញ្ជាក់ថា, អង្គការ​សុខភាព​ពិភពលោក​បាន​កំពុង​អំពាវនាវ​ ឲ្យ​បង្កើន​វិធានការ​ប្រុងប្រយ័ត្ន​ប្រឆាំង​នឹង​វីរុស​អុត​ស្វា ឬ (monkeypox) ចាប់​តាំង​ពី​អង្គការ​នេះ​បាន​ប្រកាស​ពី​ការ​ផ្ទុះ​រាលដាល​សកល​នៃ​វីរុសថា ​ជា​គ្រាអាសន្ន​សុខភាព​សាធារណៈ​នៃ​កង្វល់​អន្តរជាតិ​កាលពី​សប្ដាហ៍​មុន។​

​អង្គការ​សុខភាព​ពិភពលោក​បាន​ចង្អុល​បង្ហាញ​ថា ការ​ផ្ទុះ​រាលដាល​នេះ​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ចំណោម​ក្រុម​បុរស​ដែល​រួមភេទ​ជាមួយ​បុរស​ដូចគ្នា ពិសេស​ក្រុម​បុរស​ដែល​មាន​ដៃគូ​រួមភេទ​ច្រើន ខណៈ​ដែល​អង្គការ​នេះ​ក៏បាន​និយាយ​ផង​ដែរ​ថា ការ​ស្អប់ខ្ពើម និង​ការរើសអើង​អាច​គ្រោះថ្នាក់​ដូចជា​វីរុស​នេះ​ដែរ។ ក្រុម​មន្ត្រី​បាន​បន្ថែម​ថា មនុស្ស​គ្រប់គ្នា​អាច​ឆ្លង​វីរុស​នេះ តាមរយៈ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នក​ដែល​បាន​ឆ្លង ហើយ​ជំងឺ​នេះ​មិន​គួរ​ត្រូវ​បាន​ចាត់ទុកថាបាន​កំណត់​ទៅលើ​ក្រុម​មនុស្ស​ជាក់លាក់​នោះ​ទេ។
ក្រសួងសុខាភិបាលកម្ពុជា កន្លងទៅបានបញ្ជាក់ថា, សូមជម្រាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ថា ក្រោយពីមានការផ្ទុះចេញនូវជំងឺអុតស្វា រហូតមកដល់បច្ចុប្បន្ននេះ មានការរកឃើញអ្នកជំងឺអុតស្វាសរុប ចំនួន ១៥,៧៣៤ករណី និងស្លាប់សរុបចំនួន ០៥នាក់ ដែលបានរាយការណ៍ជូនទៅអង្គការសុខភាពពិភពលោក (WHO) ពីបណ្តាប្រទេសចំនួន ៧៥ប្រទេសក្នុងតំបន់ចំនួន ០៥ នៅលើសកលលោក (៧៤% នៅតំបន់អឺរ៉ុប, ២៤% នៅតំបន់អាមេរិក, ២% នៅតំបន់អាហ្វ្រិក, <5% នៅតំបន់មេឌីទែរ៉ាណេខាងកើត, និង<១% នៅអាស៊ីប៉ ស៊ីហ្វិកខាងលិច) គិតចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ មកត្រឹមថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ ខណៈ ពេលដែលការស៊ើបអង្កេតអេពីដេមីសាស្ត្រអំពីការរាតត្បាតកំពុងបន្ត ករណីជំងឺអុតស្វាដែលបានរាយការណ៍ ភាគច្រើន គឺតាមរយៈការមកប្រើប្រាស់សេវាសុខភាពផ្លូវភេទ ឬសេវាសុខភាពផ្សេងទៀត នៅតាមគ្រឹះស្ថានថែទាំ សុខភាពបឋម ឬមន្ទីរពេទ្យ ជាមួយនឹងប្រវត្តិនៃការធ្វើដំណើរជាចម្បងទៅកាន់ប្រទេសនៅអឺរ៉ុប និងអាមេរិកខាង ជើង ឬប្រទេសផ្សេងទៀតដែលមានលេចឡើងនៅការឆ្លងរាតត្បាតនៃជំងឺនេះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print