ទីក្រុងមួយចំនួននៅក្នុងប្រទេសចិនប្រកាសអាសន្នកម្រិតខ្ពស់បំផុត ដោយសារតែក្តៅខ្លាំង

ចែករំលែក៖

ក្នុងរយៈពេលតែមួយខែប៉ុណ្ណោះ ចិនក៏ត្រូវប្រឈមសីតុណ្ហភាពក្តៅខ្លាំង មិនធ្លាប់មានពីមុនមក។ មានទីក្រុងជិត ៧០ ទីក្រុងក្នុងប្រទេសចិនមានសីតុណ្ហភាពកើនឡើងដល់ទៅ៤០អង្សាសេ ជាកម្រិតខ្ពស់បំផុត។​​

មិនខុសអ្វី ពីតំបន់អឺរ៉ុប អាមេរិក នោះឡើយ ចិននៅពេលនេះក៏ត្រូវប្រឈមរលកកម្តៅខ្លាំង ក្នុងខែកក្កដានេះ ។ ក្រសួងព្យាករណ៍អាកាសធាតុចិននៅថ្ងៃទី២៥ខែកក្កដា បានប្រកាសអាសន្នកម្រិតក្រហម គឺជាកម្រិតខ្ពស់បំផុត នៅ ៦៧ ទីក្រុង ក្នុងប្រទេសដែលមានសីតុណ្ហភាពកើនឡើងដល់៤០អង្សាសេ។
កម្តៅនៅក្នុងប្រទេសចិននាពេលនេះ ខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៦១ មក ។ ក្រៅពីទីក្រុងដែលប្រកាសអាសន្ន នៅមានទីក្រុង ស្រុក ជាង ៤០០ទៀតនៅប្រទេសចិន ក៏មានសីតុណ្ហភាពជាង ៣៥អង្សាសេផងដែរ ។ កាលពីដើមខែកក្កដា ទីក្រុងសៀងហៃមានសីតុណ្ហភាពកើនឡើងដល់ទៅ៤០,៥អង្សាសេ ជាកម្រិតប្រវត្តិសាស្ត្រមិនធ្លាប់មាន តាំងពីឆ្នាំ ១៨៧៣មក។
ក្រសួងព្យាករណ៍អាកាសធាតុចិនបានប្រកាសថា ពេលវេលា«Sanfu» គឺជាពេលវេលាក្តៅបំផុតប្រចាំឆ្នាំ មានរយៈពេលប្រមាណ១០ថ្ងៃ ប៉ុន្តែឆ្នាំនេះអាចអូសបន្លាយដល់ទៅ ៤០ថ្ងៃ។ ក្នុងរដូវក្តៅនេះពលរដ្ឋបាននាំគ្នាទៅលើនៅកន្លែងមានទឹក មានសួនបាញ់ទឹក ឆ្នេរសមុទ្រជាដើម ដើម្បីកាត់បន្ថយកម្តៅ។ មកទល់ពេលនេះមិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ ពាក់ព័ន្ធក្តៅខ្លាំងនោះឡើយ៕ដោយ​ធីរីណា​

...

រូប​ថត​ : AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print