នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន កងទ័ពជើងគោក÷ នាយទាហានបានទទួលផ្លាស់ប្តូរតែងតាំងមុខងារថ្មី ត្រូវយកចិត្តទុកដាក់ការបំពេញភារកិច្ចដោយប្រសិទ្ធភាពខ្ពស់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នេះជាប្រសាសន៍លើកឡើងរបស់ លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា នាយសេនាធិការរង កងទ័ពជើងគោក នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ខណះ លោកនាយកបានប្រគល់សេចក្តីសម្រេចជូននាយទាហានចំនួន០២រូបដែលបានផ្លាស់ប្តូរមកពីអង្គភាព សាលានាយទាហានសកម្ម មកបម្រើការងារក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅក្នុងពិធីប្រជុំផ្សព្វផ្សាយ ផែនការ ការពារជំងឺ អុតស្វា និងការបន្តអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា បានចូលរួមអបអរសាទរចំពោះនាយទាហានដែលត្រូវបានថ្នាក់លើតែងតាំងប្រគល់មុខងារថ្មីនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក ត្រូវខិតខំប្រឹងប្រែងបំពេញភារកិច្ចដោយអស់ពីកម្លាំងកាយ កម្លាំងចិត្ត ឆ្លើយតបទៅនិងទំនុកចិត្តរបស់ថ្នាក់លើ និងបានតម្លៃខ្ពស់ចំពោះ នាយទាហាន នាយទាហានរង និងពលទាហាន នៃមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកទាំងអស់កន្លងមកបានបំពេញភារកិច្ចទទួលបានលទ្ធផលល្អប្រសើរ ។ សូមបន្តលើកទឹកចិត្តសម្រាប់ទិសដៅអនុវត្តន៍បន្តទទួលបានជោគជ័យតាមផែនការបានកំណត់ ។

លោកឧត្តមសេនីយ៍ទោ មួង វុទ្ធា បានផ្សព្វផ្សាយលើការអនុវត្តន៍វិធានការនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងជំងឺអុតស្វា ព្រមទាំងគោរពនូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣កុំ ៣ការពារ ជាប់ជាប្រចាំ ផងដែរ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print