លោក គីម រិទ្ធី ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តព្រះវិហារ!

ចែករំលែក៖

ភ្នំពេញ : លោក គីម រិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាពមជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត” ទទួលបាននៅល្ងាចថ្ងៃទី 27 ខែកក្កដា ឆ្នាំ 2022 ។

ព្រះមហាក្សត្រត្រាស់បង្គាប់ : 

មាត្រា១ : តែងតាំងមុខតំណែង លោក គីម រិទ្ធី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ។

មាត្រា២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print